គ្រូបង្វឹកក្រុមទ័ពនឹងបង្ហាញសាច់ដុំក្នុងការដឹកនាំក្រុម Cambodian All Stars ត្រៀមជួបក្រុមម៉ារ៉ុកសប្ដាហ៍ក្រោយ!

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានសម្រេចជាផ្លូវការ ដោយតែងតាំងគ្រូបង្វឹកក្រុមក្រសួងការពារជាតិលោក ទេព ឡុងរចនា ធ្វើជាគ្រូបង្គោលក្រុម Cambodian All Stars ដើម្បីចូលរួមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមបាល់ទាត់ Morocco មកពីប្រទេសម៉ារ៉ុក នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ចុងសប្ដាហ៍ក្រោយនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

យោងតាមលិខិតតែងតាំងដែលចុះហត្ថលេខាដោយឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកំណត់ឲ្យលោក ទេព ឡុងរចនា ដែលជាគ្រូឆ្នើមប្រចាំលីគកំពូលកម្ពុជា ឆ្នាំ២០១៦ ត្រូវរៀបចំជ្រើសរើសគ្រូជំនួយ កីឡាករ និងបច្ចេកទេសហ្វឹកហាត់ផ្សេងៗ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតអន្ដរជាតិខាងលើ ។

គួរបញ្ជាក់ថា នេះជាលើកទី៤ ហើយ ដែលកម្ពុជាបង្កើតឲ្យមានក្រុម Cambodian All Stars ដើម្បីប្រកួតលក្ខណៈអន្ដរជាតិ ប៉ុន្ដែ ៣លើកមុន ក្រុមតំណាងកម្ពុជានេះ គឺដឹកនាំដោយគ្រូបង្វឹកក្រុមបឹងកេតលោក ប្រាក់ សុវណ្ណារ៉ា ហើយបានយកឈ្នះក្រុមខ្លាំងមកពីថៃ ២ក្រុម គឺក្រុម Muangthong United និងក្រុម Buriram United មុននឹងយកឈ្នះក្រុម Lao All Stars ទៀតផង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ