គីរីដងរែក និង សៀមរាប FC ប្រជែងគ្នាលើកពាន FUTSAL SIEM REAP SUPER LEAGUE 2016

សៀមរាប៖ ព្រឹត្តិការណ៍ FUTSAL SIEM REAP SUPER LEAGUE 2016 គឺជាការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ដ៏ធំជាងគេនៅក្នុងខេត្តសៀមរាប ជាមួយគ្នានេះនៅក្នុងរដូវកាលទី៣ នេះក៏បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយនាល្ងាចថ្ងៃទី៧ ខែធ្នូ នេះគេនឹងបានដឹងថា​តើក្រុមណាមួយដែលនឹងគ្រងតំណែងជើងឯកប្រចាំរដូវកាលនេះ?

ជំនួបកាត់សេចក្តីនាល្ងាចនេះនឹងត្រូវធ្វើឡើងនៅលើទីលានហ្វូតសាលនៃក្លិបកីឡាយុវជន ដោយមាន ២ ក្រុមប្រកួតប្រជែងគ្នាគឺក្រុម គីរីដងរែក និងក្រុមសៀមរាប FC ។ ការប្រកួតនេះប្រាកដជាមានភាពតានតឹងជាក់ជាមិនខានដោយហេតុថា ក្រុមខ្លំាងទាំងពីរសុទ្ធតែជាជើងឯកឆ្នាំចាស់ដូចគ្នាពោលគឺ សៀមរាប FC ជាជើងឯកកាលពីរដូវកាលទី១ ហើយគីរីដងរែកគឺជាជើងឯករដូវកាលទី២ ដូច្នេះទាំងសងខាងសុទ្ធតែត្រូវការឈ្នះជាដាច់ខាត ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ