ចាន់ វឌ្ឍនាកា ស្ទាក់ស្ទើររឿងចេញទៅលេងនៅបរទេស ខណៈក្លឹបក្នុងលីគថៃធ្លាប់ទាក់ទងជាច្រើនដង!

ថៃ៖ ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានថ្លែងប្រាប់បណ្តាញសារព័ត៌មានកីឡាមួយនៅក្នុងប្រទេសថៃថា រូបគេនៅមិនទាន់ច្បាស់ពីគម្រោងក្នុងការចេញទៅលេងនៅបរទេសនៅឡើយទេ ខណៈដែលខ្លួនក៏ធ្លាប់ទទួលបានសំណើរពីក្លឹបមួយចំនួននៅក្នុងប្រទេសជិតខាងកម្ពុជានេះដែរ ។

cambodia_star_player_3_2

ម្ចាស់ពានស្បែកជើងមាសនៃលីគកំពូលកម្ពុជាឆ្នាំ២០១៦ រូបនេះបានបញ្ជាក់ប្រាប់ Football Channel Thailand ថា៖ «ពេលនេះខ្ញុំនៅមិនទាន់បានសម្រេចចិត្តពីអនាគតនៅឡើយទេ ប៉ុន្តែខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចចេញទៅលេងនៅបរទេសបានដើម្បីទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត » ។ ការលើកឡើងនេះគឺជាគោលជំហរមួយដែលគេអាចមើលឃើញថា កីឡាកររូបនេះកំពុងតែស្ទាក់ស្ទើរក្នុងចិត្តអំពីដំណើរចេញទៅប្រកបអាជីពនៅក្រៅស្រុក ឬកំពុងតែសម្លឹងមើលឱកាសជាបន្តបន្ទាប់ទៀត ស្របពេលដែលក្លឹប Fujieda MYFC នៅលីគទី៣ របស់ជប៉ុន ក៏បានតាមចែចូវចង់បានរូបគេផងដែរនោះ ។

images684478_402

មួយវិញទៀត ខ្សែប្រយុទ្ធវ័យក្មេងដ៏មានប្រជាប្រិយរូបនេះបានសារភាពផងដែរថា នាពេលកន្លងមកពិតជាធ្លាប់មានបណ្តាក្លឹបមួយចំនួននៅក្នុងប្រទេសថៃបានទាក់ទងចង់បានរូបគេពិតមែន ប៉ុន្តែរូបគេមិនទាន់សម្រេចចិត្តថាទៅចូលរួមឬយ៉ាងណានោះទេ ព្រោះគេមានភារកិច្ចត្រូវបំពេញទាំងក្នុងក្រុមជម្រើសជាតិ ក៏ដូចជាក្នុងក្លឹបបឹងកេតអង្គរផងដែរ ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ