AFF Suzuki Cup៖ ជោគវាសនាវៀតណាម និងឥណ្ឌូនេស៊ី នឹងដឹងនាយប់នេះ!

ភ្នំពេញ៖ ក្រោយបរាជ័យក្នុងជំនួបជើងទី១ ក្រោមថ្វីជើងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដោយលទ្ធផល ២-១ ក្រៅទឹកដីរួចមក នៅវេលាម៉ោង ៧យប់នេះ ក្រុមជម្រើសជាតិវៀណាម នឹងបើកពហុកីឡដ្ឋានជាតិរបស់ខ្លួន ទទួលក្រុមឥណ្ឌូនេស៊ីវិញ ដើម្បីកំណត់ពីជោគវាសនាឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup 2016 ជាបន្តទៀត ឬយ៉ាងណា?

12

ជាបណ្ដោះអាសន្នពេលនេះ កៅអីវគ្គផ្ដាច់ព្រ័ត្រ គឺបានធ្លាក់ក្នុងកណ្ដាប់ដៃក្រុមឥណ្ឌូនេស៊ីហើយ ក្រោយយកឈ្នះក្រុមជម្រើសជាតិវៀតណាម កាលពីដើមខែធ្នូកន្លងទៅ ។ ប៉ុន្ដែយ៉ាងណាឥណ្ឌូនេស៊ី ក៏មិនទាន់មានសង្ឃឹម ១០០% អាចឡើងវគ្គបន្ដដែរ ពោលគឺត្រូវឆ្លងកាត់ការប្រកួតជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះវៀតណាមនាយប់នេះសិន ។

boasgoal

ការប្រកួតនេះវៀតណាម ទាមទាឈ្នះដាច់ខាត ហើយត្រូវការទម្លុះសំណាញ់ទីក្រុមភ្ញៀវឥណ្ឌូនេស៊ី ចាប់ពី ២គ្រាប់ឡើង ទើបមានសង្ឃឹមដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រមកវិញបាន ។ តែក្រុមឥណ្ឌូនេស៊ីវិញ គឺត្រូវការត្រឹមលទ្ធផលស្មើគ្នាប៉ុណ្ណោះ ដើម្បីឡើងវគ្គបន្ដ ។ ដូច្នេះ ចាំមើលតើជោគវាសនាក្រុមទាំងពីរទៅជាយ៉ាងណា ហើយវៀតណាម ឬឥណ្ឌូនេស៊ី ត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រ?

teerasilmyrgoal2

គួរបញ្ជាក់ថា នៅថ្ងៃបន្ទាប់ពីការប្រកួតខាងលើ ក្រុមការពារតំណែងជើងឯកថៃ នឹងត្រូវបើកកីឡដ្ឋាន Raijamangala ក្នុងទីក្រុងបាងកក ទទួលក្រុមមីយ៉ាន់ម៉ាវិញម្ដង ។ កាលពីជើងទី២ ថៃបានយកឈ្នះម្ចាស់ផ្ទះមីយ៉ាន់ម៉ា ២-០ ដោយហេតុនេះក្រុមដំរីសឹកថៃ គឺមានសង្ឃឹមខ្ពស់ក្នុងការឡើងទៅការពារតំណែងជើងឯកជាថ្មី ព្រោះការប្រកួតជើងទី២ ធ្វើឡើងក្នុងទឹកដីរបស់ខ្លួន ៕

12-1

អត្ថបទ៖ បុត្រា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ