កីឡាករកម្ពុជា ម៉ាឡេសុី និង ហ្វីលីពីនទាំង ៦ រូបដែលមានសមត្ថភាពអាចចូលលេងនៅលីគសិង្ហបុរីបាន

សិង្ហបុរី៖ គេហទំព័រកីឡា fourfourtwo បានធ្វើការវាយតម្លៃថាបើទោះបីជាក្រុមជម្រើសជាតិកម្ពុជា និង ហ្វីលីពីន បានធ្លាក់ចេញពីការប្រកួត AFF Suzuki Cup 2016 ត្រឹមវគ្គជម្រុះពូលក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថានៅក្នុងចំណោមកីឡាករនៃក្រុមទាំង ២ នេះមានកីឡាករចំនួន ៦ រូបដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រកបអាជីពបាល់ទាត់របស់ខ្លួននៅក្នុងលីគនៃប្រទេសសិង្ហបុរីបាន ក្នុងនោះក៏មានកីឡាករកម្ពុជា ២ រូបគឺចាន់ វឌ្ឍនាកា និងច្រឹង ពលរដ្ឋ ផងដែរ ជារួមអ្នកទាំង ៦ រូបមានដូចជា៖

១. កីឡាករ ចាន់ វឌ្ឍនាកា ៖ ខ្សែប្រយុទ្ធរបស់កម្ពុជារូបនេះបានបង្ហាញនូបទម្រង់លេងដ៏ល្អនៅក្នុងការប្រកួតជម្រុះពូល AFF Suzuki Cup 2016 កន្លងមក ជាពិសេសកីឡាកររូបនេះបានបង្កើតនូវក្តីបារម្មណ៍មិនតិចទេដល់ក្រុមម៉ាឡេសុី មីយ៉ាន់ម៉ា និង វៀតណាមដែលស្ថិតនៅក្នុងពូល B ជាមួយគ្នានោះ ។ ម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជារដូវកាល២០១៦ រូបនេះក៏កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Fujieda MYFC នៅលីគទី៣ របស់ជប៉ុនផងដែរ ដូច្នេះកីឡាកររូបនេះគឺជាបេក្ខភាពដ៏ល្អមួយរូបនៅក្នុងជម្រើសរបស់បណ្តាក្លឹបនៅក្នុងប្រទេសសិង្ហបុរី ។

cambodia_star_player_3_2

២. កីឡាករ ច្រឹង ពលរដ្ឋ៖ បើទោះបីជាមានវ័យត្រឹមតែ១៩ ឆ្នាំក៏ពិតមែន ប៉ុន្តែខ្សែបម្រើរូបនេះបានបង្ហាញនូវសមត្ថភាពដ៏ស្ទាត់ជំនាញនៅលើទីលានមិនចាញ់កីឡាករជើងចាស់នោះឡើយ ជាពិសេសគ្រាប់បាល់មួយគ្រាប់ក្នុងជំនួបជាមួយក្រុមជម្រើសជាតិវៀតណាម បានបង្ហាញឱ្យឃើញថា កីឡាកររូបនេះពិតជាពន្លកថ្មីនៃកីឡាករនៅតំបន់អាស៊ានដែលក្លឹបធំៗនៅសិង្ហបុរីមិនអាចមើលរំលងនោះឡើយ ។

cheng_polroth_-_myanmar_football_federation

 ៣. កីឡាករ Syazwan Zainol (ម៉ាឡេសុី)៖ ខ្សែការពាររូបនេះកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជនសិង្ហបុរីបន្ទាប់ពីបានបង្ហាញនូវសមត្ថភាពក្នុងការប្រកួតវគ្គជម្រុះពូលបានល្អ ប៉ុន្តែចំណោទបញ្ហាមួយនោះគឺកីឡាករម៉ាឡេសុីភាគច្រើនមិនមានបំណងចូលរួមក្នុងលីគសិង្ហបុរីនោះទេ ដូច្នេះគេជឿថា បណ្តាក្លឹបនៅសិង្ហបុរី ពិបាកនឹងអូសទាញយកសមាជិកក្លឹប Kedah រូបនេះណាស់ ។

Malaysia v Cambodia (Group B)

៤. កីឡាករ Amani Aguinaldo (ហ្វីលីពីន)៖ ខ្សែការពារដ៏រឹងមាំរូបនេះគឺជាកីឡាករដ៏ល្អមួយរូបដែលអាចទប់ទល់ជាមួយនឹងខ្សែប្រយុទ្ធឆ្នើម Khairul Amri របស់សិង្ហបុរីបាន។ ក្នុងវ័យត្រឹមតែ ២១ ឆ្នាំ Amani Aguinaldo អាចបន្តដំណើរវែងឆ្ងាយនៅក្នុងវិស័យបាល់ទាត់នៅតំបន់អាស៊ាន ខណៈដែលរូបគេធ្លាប់បានបង្ហាញខ្លួនក្នុងការប្រកួតធំៗតាំងតែពីអាយុត្រឹម ១៨ ឆ្នាំមកម្ល៉េះពិសេសនៅក្នុងការប្រកួត AFF Suzuki Cup 2014 តែម្តង ។

_amani_aguinaldo_-_philippines_football_federation

៥. កីឡាករ Stephan Schrock (ហ្វីលីពីន)៖ទោះបីមានវ័យ ៣១ ឆ្នាំហើយក៏ដោយ ក៏កីឡាកររូបនេះនៅតែខ្សែបម្រើម្នាក់ដ៏ល្អ ពិសេសធ្លាប់លេងឱ្យក្លឹបមួយចំនួននៅក្នុងប្រទេសអាល្លឺម៉ង់ដ៏ផងដែរដូចជា 1899 Hoffenheim និង Eintracht Frankfut ជាដើម ។ ជាងនេះទៅទៀត កីឡាកររូបនេះក៏ធ្លាប់ជាសមាជិកក្រុមជម្រើសជាតិអាល្លឺម៉ងដ៏ក្នុងក្របខណ្ឌ U-18 និង U-19 ផងដែរ ។

stephan_schrock_-_philippine_football_federation

៦. កីឡាករ Hikaru Minegishi (ហ្វីលីពីន)៖ សមាជិកថ្មីរបស់ក្រុមជម្រើសជាតិហ្វីលីពីនរូបនេះ បានទាក់ទាញសមានចិត្តអ្នកគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏ល្អនៅក្នុងជំនួបជាមួយក្រុមជម្រើសជាតិហ្វីលីពីននោះ ។

hikaru_minegishi_-_philippine_football_federation

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ