អ្នកចំបាប់កូរ៉េខាងត្បូង ១០ រូបមកចូលរួមហាត់ជាមួយអ្នកចំបាប់ខ្មែរចំនួន ១៥ថ្ងៃ

ភ្នំពេញ៖ កីឡាករ-កីឡាការិនីចំបាប់មកពីសាធារណរដ្ឋកូរ៉េចំនួន ១០រូបបានមកដល់កម្ពុជាហើយដើម្បីធ្វើការហ្វឹកហាត់រួមគ្នាជាមួយអ្នកចំបាប់កម្ពុជា បន្ទាប់ពីពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីកីឡាប្រភេទនេះ ខណៈដែលកម្ពុជាកំពុងតែធ្វើជាម្ចាស់ផ្ទះនៃការប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ផងដែរនោះ ។

15319489_1231771630227134_1722849263_n

នៅព្រឹកថ្ងៃទី៦ ខែធ្នូនេះកីឡាករ-កីឡាការិនីទាំង ១០រូបរួមជាមួយអ្នកដឹកនាំ និងគ្រូបង្វឹកបានជួបសម្តែងការគួរសមជាមួយឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ។ ដោយឯកឧត្តមបានសំណូមពរឲ្យភាគីកូរ៉េបន្តជួយដល់ចំបាប់កម្ពុជាដែលពេលនេះនៅទន់ខ្សោយនៅឡើយហើយត្រូវការឲ្យមិត្តបរទេសបន្តជួយបន្ថែមទៀត ។ មានប្រវត្តិជាអ្នកចំបាប់ជើងចាស់មួយរូបដែលធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងអាត្លង់តាសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៩៦នោះ ឯកឧត្តមវ៉ាត់ ចំរើន បានសុំឲ្យកូរ៉េបន្តជួយជាគ្រូបង្វឹក និងជួយផ្ដល់អាហារូបករណ៍ដល់កីឡាចំបាប់កម្ពុជាព្រោះកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ SEA Games នាឆ្នាំ២០២៣ ខាងមុខនេះ។

15320373_1231771620227135_1302647281_n

លោក Lee Jong Ho ដែលជាគ្រូបង្វឹកក្រុមកីឡាករ-កីឡាការិនីមកពីកូរ៉េបានថ្លែងថា ចំបាប់កម្ពុជា និងកូរ៉េ នឹងបន្តធ្វើការជាមួយគ្នាតទៅទៀត រីឯលោក Lim Soo Gil ដែលជាគ្រូបង្វឹកចំបាប់ជម្រើសជាតិកម្ពុជានោះបានបញ្ជាក់ថាពេលនេះចំបាប់កម្ពុជាបានខិតខំបណ្ដុះបណ្ដាលក្មេងៗច្រើនណាស់ហើយពួកគេនឹងក្លាយជាអ្នកប្រយុទ្ធនាឆ្នាំ២០២៣ ដ៏មានសមត្ថភាព ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ