ថ្នាក់ដឹកនាំកីឡាទ្រីយ៉ាត្លុងកម្ពុជា អបអរជ័យលាភីយ៉ាងកក់ក្ដៅក្រោយឈ្នះមេដាយ ៥ គ្រឿងពីប្រទេសថៃ

Pjnប្រភេទវិញ្ញសារកីឡាដែលពិបាកលេងជាងគេរបស់កម្ពុជា គឺកីឡាទ្រីយ៉ាត្លុង ជាប្រភេទកីឡាដែលមានទាំងការហែលទឹក ជិះកង់ និង រត់ប្រណាំងនោះ បានបញ្ចប់ការបេសកម្មរបស់ខ្លួនក្នុង ការប្រកួត Triathlon International Championship 2016 នៅប្រទេសថៃ រួចរាស់អស់ហើយ ដោយបានដណ្ដើមេដាយមកជូនជាតិរហូតទៅ មាស២គ្រឿង ប្រាក់១គ្រឿង និង សំរិទ្ធ២គ្រឿង។ ខណៈដែលកាលពីឆ្នាំមុន(២០១៥) កម្ពុជាធ្លាប់ទទួលបានមេដាយសំរិទ្ធ១គ្រឿងពី ព្រឹត្តិការណ៍នេះ ម្ដងរួចទៅហើយ។

15319458_1370991002911706_1266180385_n

ក្រុមកីឡាករដែលឈ្នះមេដាយទាំង៥រូប ក៍បានត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយដែរ កាលពីយប់ថ្ងៃទី ៥ ខែធ្នូ ម្សិលមិញនេះ ដោយ មានការចូលរួមពីលោក ជាច័ន្ទ បរិបូណ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាទីព្រឹក្សារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោក ងិន សុបញ្ញា អគ្គលេខាធិការស័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា រួមជាមួយនឹងមន្ត្រីក្រោមឱវាទ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

15401337_1370991042911702_1752251754_n

បើតាម លោក ងិន សុបញ្ញា បានឱ្យដឹងថា៖ ជាការពិតណាស់ ទ្រីយ៉ាត្លុងគឺជាកីឡាមួយដែលមានលក្ខណៈពិបាកហើយក្នុងការប្រកួតទាមទារឲ្យអត្តពលិកចូលរួមត្រូវមានសមត្ថភាពពេញលេញទើបអាចប្រកួតបានពោលគឺត្រូវហែលទឹកចម្ងាយ ១,៥គីឡូម៉ែត្រ, ជិះកង់ ៤០គីឡូម៉ែត្រ និងរត់ចម្ងាយ ១០គីឡូម៉ែត្របន្ថែមទៀត ។

15356110_1370990922911714_1798857830_n

នេះជាលើកទី២ ហើយដែលម្ចាស់ផ្ទះថៃបានអញ្ជើញសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាឱ្យចូលរួមក្នុងព្រឹត្តិការណ៍ Triathlon International Championship ហើយក៏ជាការផ្ដល់ឱកាសឲ្យអត្តពលិកកម្ពុជាបានចូលរួមប្រកួតដើម្បីជាការដកស្រង់បទពិសោធន៍ផងដែរ ព្រោះកីឡាទ្រីយ៉ាត្លុងកម្ពុជាទើបតែចាប់ផ្ដើមរីកចម្រើន និងមានការទទួលស្គាល់ច្រើនមួយរយៈពេលចុងក្រោយនេះប៉ុណ្ណោះ៕

15356895_1370990889578384_786286590_n

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ