ខ្សែការពារវ័យក្មេងវៀតណាមមួយរូបទៀត នឹងត្រូវចូលលេងនៅលីគកូរ៉េខាងត្បូងនារដូវកាលក្រោយ

វៀតណាម៖ យោងតាមការប្រកាសពីក្លឹបបាល់ទាត់ Hoang Anh Gia Lai ដែលជាសមាជិគលីគកំពូលនៃប្រទេសវៀតណាមបានឱ្យដឹងថា កីឡាករ Le Duc Luong របស់ក្លឹបមួយនេះនឹងត្រូវផ្ទេរទៅលេងសម្រាប់រយៈពេល ២ រដូវកាលនៅក្លឹបបាល់ទាត់ Ansan Mugunghwa ដែលជាសមាជិគនៃលីគទី២ ប្រចាំប្រទេសកូរ៉េខាងត្បូង ។

20141020-fan-nu-can-tho-xinh-dep-chay-theo-xe-xin-chu-ky-u19-vn-5

តាមការរំពឹងទុក ខ្សែការពារវ័យ ២២ ឆ្នាំរូបនេះនឹងធ្វើដំណើរទៅដល់ទឹកដីកូរ៉េនាចុងសប្តាហ៍នេះដើម្បីបានត្រៀមខ្លួនសម្រាប់រដូវកាលឆ្នាំ២០១៧ ក្រោយ ។ សូមបញ្ជាក់ផងដែរថា Le Duc Luong គឺជាកីឡាករទីពីររបស់វៀតណាមដែលបានចូលទៅលេងនៅក្នុងលីគនៃប្រទេសកូរ៉េខាងត្បូង (K-League) បន្ទាប់ពីកីឡាករ Luong Xuan Truong ដែលកំពុងលេងឱ្យក្លឹប Incheon United (នៅលីគកំពូលកូរ៉េ) តាំងតែពីរដូវកាល២០១៦ នេះមក ៕

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ