BTV Cup៖ បឹងកេត យកឈ្នះក្រុមកូរ៉េខាងត្បូង ២-១ ឡើងវគ្គ ១/២ផ្ដាច់ព្រ័ត្រនៅវៀតណាម

ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអង្គរ របស់កម្ពុជា បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ BTV Cup 2016 នៅលើទឹកដីនៃប្រទេសវៀតណាមហើយ បន្ទាប់ពីយកឈ្នះក្រុមជម្រើសសាកលវិទ្យាល័យនៃសាធារណៈរដ្ឋកូរ៉េ ឬក្រុម Korea University Selection Team ដោយលទ្ធផល ២-១ នាល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ ។

fb_img_1480946834228

គ្រាប់បាល់ជ័យជម្នះរបស់ជើងឯកលីគកំពូលកម្ពុជា ២ជំនាន់ខាងលើ គឺធ្វើសម្រេចដោយកីឡាករបរទេស ២រូប ដែលជួយបឹងកេតអង្គរ យកឈ្នះក្រុមម្ចាស់ផ្ទះ Becamex Binh Duong ដោយលទ្ធផល ២-០ កាលពីចុងសប្ដាហ៍កន្លងទៅដដែល គឺកីឡាករ Dzarma Bata និង Oiboh Julius ខណៈខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នៅមិនទាន់រកបានគ្រាប់បាល់នោះឡើយ ។

received_941068309358456

fb_img_1480946829671

ប៉ុន្ដែជ័យជម្នះថ្ងៃនេះ គឺសមល្មមឲ្យក្រុមបឹងកេតអង្គរ កក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ បើទោះបីនៅសល់មួយប្រកួតក្នុងដៃក៏ដោយ ក្រោយយកឈ្នះគូប្រជែង ២ប្រកួតជាប់គ្នា ដើម្បីទទួលបាន ៦ពិន្ទុឈរកំពូលតារាងពូលA ។ ដោយឡែកប្រកួតចុងក្រោយ គឺក្រុមបឹងកេត ត្រូវជួបក្រុមវៀតណាម Than Quan Ninh នៅថ្ងៃទី០៧ ខែធ្នូចុងសប្ដាហ៍នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ