Teerasil Dangda នាំមុខគេដាច់ក្នុងការឈ្នះពាន អ្នកទាត់បញ្ចូលទីបានច្រើនជាងគេនៅ AFF Suzuki Cup 2016

មីយ៉ាន៉ម៉ា៖ បន្ទាប់ពីបានរកបាន ២ គ្រាប់បន្ថែមទៀតកាលពីម្សិលមិញក្នុងជំនួបជាមួយក្រុមមីយ៉ាន់ម៉ានោះ កីឡាករថៃ Teerasil Dangda កំពុងតែនាំមុខគេដាច់ក្នុងបញ្ជីឈ្មោះកីឡាករដែលអាចឈ្នះពានអ្នកទាត់បញ្ចូលទីបានច្រើនជាងគេប្រចាំ AFF Suzuki Cup 2016 នេះ ។

teerasilmyrgoal

គិតត្រឹមជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះរូបគេទាត់បញ្ចូលទីគូប្រកួតបាន ៥ គ្រាប់ និងកំពុងតាមពីក្រោយដោយខ្សែប្រយុទ្ធ Boaz Solossa របស់ឥណ្ឌូនេសុីដែលរកបាន ៣ គ្រាប់ផងដែរ ។ សូមបញ្ជាក់ថា ប្រសិនបើកីឡាករ Teerasil Dangda អាចរកបានគ្រាប់បាល់បន្ថែមទៀតនោះ រូបគេនឹងក្លាយជាជ័យលាភីតែម្នាក់គត់ដែលអាចឈ្នះពានរង្វាន់នេះរហូតដល់ ៣ ដងតែម្នាក់ឯង ពោលគឺរូបគេធ្លាប់បានឈ្នះ ២ លើករួចមកហើយកាលពីឆ្នាំ២០០៨ និង ២០១២ កន្លងមកនៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup នេះ ៕

15094349_10209372840132864_5876144406480589802_n-768x512

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ