ទោះរវល់យ៉ាងណាក្តី ក៏លោកប្រធានាធិបតីឥណ្ឌូនេសុី នៅតែឆ្លៀតចូលរួមស្រែកហ៊ោលើកទឹកចិត្តកីឡាករដោយផ្ទាល់កាលជួបវៀតណាម!

ឥណ្ឌូនេសុី៖ កាលពីថ្ងៃសៅរ៍ ទី៤ ខែធ្នូ កន្លងមកទៅ លោក Joko Widodo ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេសុី បានចូលរួមទស្សនា និងលើកទឹកចិត្តដល់ក្រុមកីឡាករជម្រើសជាតិរបស់ខ្លួននៅពហុកីឡដ្ឋាន Stadion Pakansari Stadium រួមជាមួយនឹងអ្នកគាំទ្រដទៃទៀត ព្រមទាំងបានសម្តែងការកោតសរសើរចំពោះជ័យជម្នះ ២-១ លើក្រុមភ្ញៀវវៀតណាមផងដែរ ។

cywm9ngucamvrmp
មេដឹកនាំរូបនេះបានដើរចូលទៅកាន់ទីលាននៅពេលការប្រកួតបានបញ្ចប់ និងបានថ្លែងថា ជ័យជម្នះនេះគឺជាសញ្ញដ៏ល្អមួយសម្រាប់ក្រុមជម្រើសជាតិឥណ្ឌូនេសុី ទន្ទឹមនឹងនេះលោកក៏បានពោលពាក្យកោតសរសើរ និងលើកទឹកចិត្តឱ្យកីឡាករទាំងអស់ខិតខំបន្ថែមទៀតសម្រាប់ការប្រកួតជើងទី២ ដើម្បីបន្តដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនោះ ។

cywm9ngucau9y4l

ជាការឆ្លើយតបខ្សែប្រយុទ្ធ Boaz Solossa  បានលើកឡើងដោយរំភើបថា នេះជាកិត្តិយសដ៏ធំធេងមួយដែលលោកប្រធានាធិបតីបានចំណាយពេលវេលាដ៏មមាញឹកដើម្បីមកទស្សនា និងលើកទឹកចិត្តដោយផ្ទាល់បែបនេះ ជាពិសេសសនាេះគឺជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមទំាងមូលក្នុងការដណ្តើមបានភាពជោគជ័យក្នុងជើងទី១ នេះ ។ យ៉ាងណាក៏ដោយ កីឡាកររូបនេះបានថ្លែងថា៖ «ការប្រកួតបានបញ្ចប់មែន ប៉ុន្តែបេសកកម្មរបស់យើងមិនទាន់អស់នៅឡើយ ព្រោះនៅថ្ងៃទី៧ ខាងមុខក្រុមរបស់យើងនឹងត្រូវជួបម្ចាស់ផ្ទះវៀតណាមវិញម្តង ហើយយើងត្រូវតែខិតខំឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជម្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ។ »

cywm9niuaaamf-c

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ