លីគទី២៖ ក្រុម EDC លត់កំពង់ស្ពឺ ៧-១ ឈរកំពូលតារាង ខណៈគិរីវង់ ស្មើម្ចាស់ជើងឯកកីឡាជាតិ ២-២

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគលំដាប់ទី២ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី៦ ហើយ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយក្រុមអគ្គិសនីកម្ពុជា (EDC) បានឡើងមកឈរកំពូលតារាងពិន្ទុ ក្រោយយកឈ្នះក្រុមខេត្តកំពង់ស្ពឺដោយលទ្ធផល ៧-១ ដែលធ្វើឲ្យ EDC មាន ១៣ពិន្ទុក្នុងដៃ ក្រោយបញ្ចប់ការប្រកួត ៦លើកឈ្នះ៤ ស្មើ១ និងចាញ់១ ។

15319546_940710729394214_1303013532_n

ដោយឡែកអតីតក្រុមសមាជិកលីគកំពូលកម្ពុជា គិរីវង់សុខសែនជ័យ មិនអាចរក្សាតំណែងកំពូលតារាងរបស់ខ្លួនបានឡើយ ក្រោយប្រកួតស្មើជាមួយក្រុមជើងឯកកីឡាជាតិ លើកទី១ គឺក្រុមជម្រើសខេត្តសៀមរាប ដោយលទ្ធផល ២-២ ។ ប៉ុន្ដែលទ្ធផលស្មើគ្នានេះ មិនបានធ្វើឲ្យគិរីវង់ឃ្លាតឆ្ងាយពីកំពូលតារាងឡើយ ដោយឈរលេខ២ និងមាន ១៣ពិន្ទុស្មើក្រុម EDC ដូចគ្នា ខណៈសៀមរាប ឈរលេខ៣ និងមាន ១០ពិន្ទុ តែទើបប្រកួតបាន ៥ប្រកួតឈ្នះ៣ ស្មើ១ និងចាញ់១ ។

15327628_940710736060880_708514222_n

រីឯលទ្ធផល ២ប្រកួតផ្សេងៗទៀត កាលពីម្សិលមិញនេះ គឺក្រុមសាលាបាល់ទាត់ជាតិបាទី បានយកឈ្នះក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ដោយលទ្ធផល ៤-២ ខណៈក្រុមជម្រើសខេត្តស្វាយរៀង បានយកឈ្នះក្រុមភ្ញៀវខេត្តកំពង់ឆ្នាំង ដោយលទ្ធផល ៣-១ ។ ជ័យជម្នះខាងលើ បានជួយក្រុមស្វាយរៀង ឡើងឈរលេខ៤ និងមាន ១០ពិន្ទុ ក្រោយបញ្ចប់ការប្រកួត ៥លើកឈ្នះ៣ ស្មើ១ និងចាញ់១ គ្រាដែលក្រុមសាលាបាល់ទាត់ជាតិ ឈរលេខ៥ និងមាន ៩ពិន្ទុ តែបានឆ្លងកាត់ ៦ប្រកួតទៅហើយ ក្នុងនោះឈ្នះ២ ស្មើ៣ និងចាញ់១ ៕

15356019_940710732727547_2046044699_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ