អតីតកំពូលខ្សែការពារឆ្វេង Roberto Carlos ចង់ចាប់អាជីពជាគ្រូបង្វឹកនៅលីគកំពូលអូស្រ្តាលី​

អូស្ត្រាលី៖ កំពូលកីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់ប្រេសុីល លោក Roberto Carlos បានបង្ហាញឱ្យឃើញនូវចំណាប់អារម្មណ៍របស់លោកដោយចង់ចូលទៅដឹកនាំក្លឹបណាមួយនៃ Hyundai A-League ដែលជាលីគបាល់ទាត់កំពូលរបស់ប្រទេសអូស្រ្តាលីនោះ ។
2f7e0da500000578-3366578-image-a-23_1450482640326
អតីតសមាជិកក្រុម Real Madrid វ័យ ៤៣ ឆ្នាំរូបនេះបានថ្លែងប្រាប់សារព័ត៌មាន Omnisport ថា៖ «ខ្ញុំបានរៀនសូត្រជាច្រើនពីក្លឹប  Real Madrid ហើយខ្ញុំគិតថាប្រសិនបើមានឱកាសខ្ញុំចង់វិលត្រលប់ទៅដឹកនាំក្រុមបាល់ទាត់ណាមួយវិញ ហើយវាអាចទៅរួចសម្រាប់ការចូលរួមក្នុងលីគអូស្ត្រាលី អ្វីៗអាចកើតឡើងគ្រប់ពេលហើយវាក៏នឹងអាចផ្តល់ឱ្យយើងនូវបទពិសោធន៍ថ្មីៗផងដែរ ។» កីឡាករដែលត្រូវបានគេទទួលស្គាល់ជាខ្សែការពារឆ្វេងល្អបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោកនោះបានបន្ថែមថា៖ «ខ្ញុំពិតជានឹងរលឹកដល់វាលស្មៅខ្លាំងណាស់ ដូច្នេះបន្ទាប់ពីទទួលបានសញ្ញាបត្រជាគ្រូបង្វឹកពេញសិទ្ធិហើយនោះ ខ្ញុំនឹងរៀនសូត្របន្ថែមទៀតអំពីការដឹកនាំនៅក្លឹប Real Madrid ដើម្បីជាទុនក្នុងការដឹកនាំនាពេលអនាគត ។»
roberto-carlos-06
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះលោក Roberto Carlos មានតួនាទីជាឯកអគ្គរាជទូតសុឆន្ទៈរបស់ក្លឹបបាល់ទាត់ Real Madrid ប្រចាំនៅតំបន់អាសុី និងអូសេអានី ។ មុនពេលចូលនិវត្តន៍លោកធ្លាប់បានទទួលពានរង្វាន់ជាកីឡាករឆ្នើមប្រចាំនៅ La Liga ចំនួន ៤ លើក នឹងធ្លាប់ជួយឱ្យក្លឹប Real Madrid បានឈ្នះ Champions League ចំនួន ៣ ដងផងដែរ ។ ជាងនេះទៅទៀត លោកក៏ធ្លាប់ជួយឱ្យក្រុមជម្រើសជាតិប្រេសុីលឈ្នះ World Cup បាន ២ ដងដែរនៅឆ្នាំ២០០២ និងកាលពីឆ្នាំ១៩៩២ ។ បន្ទាប់មកលោកបានចំណាយពេលចូលដឹកនាំក្រុមមួយចំនួននៅអាសុីដូចជាក្រុម Delhi Dynamos នៅលីគកំពូលឥណ្ឌា, ក្រុម  Akhisar Belediyespor និង Sivasspor នៅប្រទេសទួគី និងក្រុម
Anzhi Makhachkala នៅប្រទេសរុស្សីផងដែរ ៕

SPT_GCK_190511_Football feature, Ruud Gullit, FC Terek, Chechnya, Grozny, Picture Graham Chadwick, Roberto Carlos during the game against Anzhi.

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ