ក្រុមកម្ពុជា ចាញ់ ថៃ ១៤-០ ក្នុងការប្រកួត Asean Football Deaf Championship 2016 នៅម៉ាឡេសុី

ម៉ាឡេសុី៖ ក្រុមកីឡាករបាល់ទាត់គថ្លង់កម្ពុជា បានទទួលបរាជ័យយ៉ាងចាស់ដៃក្នុងការប្រកួតដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Asean Football Deaf Championship 2016 ដែលត្រូវបានប្រារព្ធធ្វើជាលើកទី១ នៅប្រទេសម៉ាឡេសុី ដោយមានការចូលរួមពីសំណាក់ក្រុមកីឡាករគថ្លង់មកពីប្រទេសចំនួន ៧ នៅក្នុងតំបន់អាស៊ាន ។

deaf_football-2

ជំនួបជាមួយក្រុមតំណាងប្រទេសថៃនេះគឺជាការប្រកួតបើកឆាកពូល A ដែលមានក្រុមចំនួន ៤ គឺកម្ពុជា ថៃ ឡាវ និង ឥណ្ឌូនេសុី រីឯមួយគូទៀតនោះគឺក្រុមតំណាងប្រទេសឥណ្ឌូនេសុី បានយកឈ្នះក្រុមឡាវក្នុងលទ្ធផល ៨-៦ ផងដែរ ។

adff-cup-2016-group

សូមបញ្ជាក់ថា ពានរង្វាន់ Asean Deaf Football Championship នេះ គឺជាការប្រកួតបាល់ទាត់ដែលបង្កើតឡើងជាលើកដំបូងសម្រាប់ឱ្យក្រុមកីឡាករគថ្លង់នៅក្នុងតំបនអាស៊ានបានចូលរួមប្រកួតប្រជែងគ្នា និងត្រូវបានរៀបចំឡើងដោយប្រទេសម៉ាឡេស៊ី នៅក្នុងឆ្នាំទី១ នេះមានក្រុមចូលរួមចំនួន ៧ ដូចជាប្រទេសថៃ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ស្របពេលដែលប្រទេស ៣ទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន ប្រ៊ុយណេ សិង្ហបុរី និង ហ្វីលីពីន សន្យាថានឹងចូលរួមក្នុងការប្រកួតនៅឆ្នាំបន្តបន្តាប់ទៀត ៕

adff-cup-2016

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ