សប្តាហ៍នៃជ័យជម្នះ! ទ្រីយ៉ាត្លុងកម្ពុជា ឈ្នះមេដាយមាស២ ប្រាក់១ និង សំរឹទ្ធ២ ក្នុងការប្រកួតនៅប្រទេសថៃ!

ថៃ៖ យោងតាមប្រភពព័ត៌មានដែលទើបទទួលបានឱ្យដឹងថា កីឡាករកម្ពុជាដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Triathlon International Championship 2016 នៅប្រទេសថៃ ដែលជាការប្រកួតទ្រីយ៉ាត្លុងដ៏ធំនៅក្នុងតំបន់នោះបានទទួលជ័យជម្នះគួរជាទីមោទកដោយទទួលបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១គ្រឿង និង មេដាយសំរឹទ្ធ ២ គ្រឿងផងដែរ ។

15337476_1265206333546852_7889650950563702896_n

គួរំលឹកថា នេះជាលើកទី២ ហើយដែលម្ចាស់ផ្ទះថៃបានអញ្ជើញសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាឱ្យចូលរួមក្នុងព្រឹត្តិការណ៍ Triathlon International Championship ហើយក៏ជាការផ្ដល់ឱកាសឲ្យអត្តពលិកកម្ពុជាបានចូលរួមប្រកួតដើម្បីជាការដកស្រង់បទពិសោធន៍ផងដែរ ព្រោះកីឡាទ្រីយ៉ាត្លុងកម្ពុជាទើបតែចាប់ផ្ដើមរីកចម្រើន និងមានការទទួលស្គាល់ច្រើនមួយរយៈពេលចុងក្រោយនេះប៉ុណ្ណោះ។ លោកងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធទ្រីយ៉ាត្លុងធ្លាប់បានថ្លែងថា ព្រឹត្តិការណ៍នេះ ខាងភាគីថៃតែងតែរៀបចំជារៀងរាល់ឆ្នាំ មិនដែលខាននោះទេដែលមានលក្ខណៈក្នុងស្ដង់ដាកម្រិតតំបន់ហើយកម្ពុជាធ្លាប់ទទួលបានមេដាយសំរិទ្ធ ១គ្រឿងម្ដងរួចមកហើយកាលពីឆ្នាំ២០១៥ ក្នុងវិញ្ញាសាអាយុ ២៩ឡើង ។

15349561_1265206230213529_1397817715944079545_n

ជាការពិតណាស់ ទ្រីយ៉ាត្លុងគឺជាកីឡាមួយដែលមានលក្ខណៈពិបាកហើយក្នុងការប្រកួតទាមទារឲ្យអត្តពលិកចូលរួមត្រូវមានសមត្ថភាពពេញលេញទើបអាចប្រកួតបានពោលគឺត្រូវហែលទឹកចម្ងាយ ១,៥គីឡូម៉ែត្រ, ជិះកង់ ៤០គីឡូម៉ែត្រ និងរត់ចម្ងាយ ១០គីឡូម៉ែត្របន្ថែមទៀត ៕

15349769_1265206026880216_4760222894561203790_n

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ