ឈ្នះទៀតហើយ! កីឡាករកម្ពុជា តឹក រ៉ាវី ឈ្នះលេខ ៣ ពានកាយវប្បកម្មពិភពលោកនៅរសៀលនេះ!

ថៃ៖ ពិតជាអស្ចារ្យណាស់នៅទីបំផុតកីឡាករកម្ពុជាបានរក្សាកំណត់ត្រាយ៉ាងល្អក្នុងការឈ្នះជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតកាយវប្បកម្មពិភពលោក ដោយនាថ្ងៃនេះកីឡាករ តឹក រ៉ាវី ប្រធានក្រុម Team API/MFiT បានទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតប្រជែងដណ្តើម ពានរង្វាន់ពិភពលោកដែលមានប្រទេសរហូតដល់ ៥៨ ចូលរួម។

15268081_192871477784319_422300429003283078_n

ក្នុងការប្រកួតដែលត្រូវបានធ្វើឡើងនៅលើទឹកដីថៃនេះ លោកតឹក រ៉ាវី មិនបានធ្វើឱ្យប្រជាជនកម្ពុជាខកចិត្តនោះឡើយ គិតមកទល់ពេលនេះលោកគឺជាកីឡាករកម្ពុជាមួយរូបដែលកំពុងគ្រងតំណែងម្ចាស់មេដាយមាសជើងឯកកាយវប្បកម្មអាស៊ានលើកទី១៣ និងជាម្ចាស់មេដាយសំរឹទ្ធកម្រិតពិភពលោកដែលទើបតែទទួលបាននាថ្ងៃទី៤ ខែធ្នូនេះផងដែរ ។

15318026_192871451117655_7761142667577389737_n

គួររំលឹកដែរថា កាលពីការប្រកួតកាយវប្បកម្មពិភពលោកនាឆ្នាំ២០១៥កន្លងទៅ កីឡាករកម្ពុជា សំបូរ ណាន បានឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ដែលមានកីឡាករមកពីប្រទេសចំនួន ៤៨ បានចូលរួម៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ