ប៉ារ៉ាឡាំពិកកម្ពុជារៀបចំការប្រកួតបាល់ទះអង្គុយរកអ្នកខ្លាំងត្រៀម ASEAN Para Games

ភ្នំពេញ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានរៀបចំការប្រកួតបាល់ទះអង្គុយដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ ASEAN Para Gamesលើកទី ៩នៅប្រទេសម៉ាឡេស៊ីកាលពីល្ងាចថ្ងៃទី៣ ខែធ្នូ នាមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ។ នេះជាការប្រកួតផ្ដាច់ព្រ័ត្រចំនួន ៣ ក្រុមដែលឈ្នះក្នុងការប្រកួតជាម្រើសកន្លងមក ។

15310298_1226044277466536_1293615951_n

ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា លោកយី វាសនាអគ្គលេខាធិកាគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានអញ្ជើញទស្សនាការប្រកួតនេះ ។ ក្រុមខ្លាំងទាំង ៣ គឺក្រុមបាយ័ន ក្រុមអង្គរ និង ក្រុមព្រះវិហារដែលប្រកួតតាមរូបមន្តវិលជុំគឺបើក្រុមណាឈ្នះទាំង ២ ប្រកួតក្លាយជាក្រុមជើងឯក ឈ្នះ ១ ប្រកួតជាក្រុមជើងឯករង និងមិនឈ្នះសោះជាក្រុមចំណាត់ថ្នាក់លេខ ៣ ។ នៅក្នុងការប្រកួតនេះក្រុមអង្គរ ដណ្ដើមបានចំណាត់ថ្នាក់លេខ១ រីឯចំណាត់ថ្នាក់លេខ ២ បានទៅក្រុមព្រះវិហារ និងចំណាត់ថ្នាក់លេខ ៣គឺក្រុមបាយ័ន ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ