ជយោ! កីឡាករកម្ពុជា សុខ ចាន់​មាន ឈ្នះមេដាយមាស​​​ប៉េតង់​ពិភពលោក​នៅព្រឹកនេះ!

ម៉ាសាហ្គាស្កា៖ កីឡាករប៉េតង់របស់កម្ពុជា សុខ ចាន់មាន បានក្លាយជាម្ចាស់ជើងឯកពិភពលោកលើវិញ្ញាសាវាយយកពិន្ទុក្នុងព្រឹត្តិការណ៍ដណ្តើមជើងឯកពិភពលោកនៅទីក្រុង Antananarivo ប្រទេសម៉ាដាហ្កាស្កា បន្ទាប់ពីបានយកឈ្នះកីឡាករបារាំង Le Boursicaud Bruno នៅវគ្គផ្តាច់ព្រ័ត្ររួចមក ។

15241433_1868360310064531_8231832808301810396_n

មុននឹងឈានមកដល់វគ្គផ្តាច់ព្រ័ត្រ សុខ ចាន់មាន ដែលទើបតែដណ្តើមបានមេដាយមាសមួយគ្រឿងដែរក្នុងការប្រកួតកីឡាឆ្នេរខ្សាច់អាសុីកាលពីពេលថ្មីៗនេះ បានយកឈ្នះកីឡាករ Khodabaccus Parvez នៅវគ្គ ១ភាគ៤ ផ្តាច់ព្រ័ត្រ បន្ទាប់មកបានបន្តឈ្នះលើកីឡាករថៃ Sangkaev Thanaborn នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ។

15241803_1246686102054170_8287498405946548056_n

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតដណ្តើមជើងឯកប៉េតង់ពិភពលោក (Championnat du Monde de Petanque) លើកទី៤៧ ត្រូវបានរៀបចំឡើងនៅទីលាន Palais des Sports Mahamasina ក្រុង Antananarivo ប្រទេសម៉ាដាហ្កាស្កា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ដោយមានកីឡាករមកពី ៤៧ប្រទេសទូទាំងលើពិភពលោកចូលរួម ៕

15326420_222923398134161_6201990203405860301_n
អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ