បឹងកេតអង្គរ បំបាក់ម្ចាស់ផ្ទះ Becamex Binh Doung ក្នុងលទ្ធផល ២-០

វៀតណាម៖ ក្រុមតំណាងប្រទេសកម្ពុជាបឹងកេតអង្គរ បានយកឈ្នះលើក្រុមម្ចាស់ផ្ទះវៀតណាម Becamex Binh Doung ជាមួយនឹងលទ្ធផល ២-០ ក្នុងការប្រកួតពានរង្វាន់បាល់ទាត់អន្ដរជាតិ BTV Cup 2016 វគ្គសន្សំពិន្ទុដែលក្រុមទាំងពីរស្ថិតនៅក្នុុងពូល A ជាមួយគ្នា ។  គ្រាប់បាល់ទាំងពីររកបានដោយកីឡាករ Bata នៅនាទី៦៩ និងដោយកីឡាករ Julius Oiboh នៅនាទី៨២

mekong-club-championship-9logo-1449468029260

ការប្រកួតនេះធ្វើឡើងនៅលើទឹកដីម្ចាស់ផ្ទះវៀតណាមដោយចាប់ផ្ដើមនាវេលាម៉ោង ៦ល្ងាចថ្ងៃទី០២ ខែធ្នូនេះហើយនៅលើទីលាននៃពហុកីឡដ្ឋាន Binh Doung ផ្ទាល់តែម្ដង ។

vo-dich-vleague-thua-doi-top-4-campuchia

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ កន្លងទៅក្រុមបឹងកេតអង្គរ និង Becamex Bing Doung ធ្លាប់បានជួបគ្នាម្ដងមកហើយ ដោយបឹងកេត បានឈ្នះអតីតក្រុមជើងឯកលីគកំពូលវៀតណាមនេះ ក្នុងលទ្ធផល ៣-២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន TOYOTA Mekong Club Championship ខណៈគ្រាប់បាល់ជ័យជម្នះរបស់បឹងកេត គឺធ្វើសម្រេចដោយខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ទាំង ៣គ្រាប់(Hat-Trick) តែម្ដង ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ