កីឡាករ James Rodriguez អាចនឹងអវត្តមានក្នុងប្រកួតបន្ទាប់

កីឡាករ playmaker របស់ក្លឹប Real Madrid អាចនឹងអវត្តមានក្នុងការប្រកួតបន្ទាប់ក្រោយពីបានពិនិត្យឃើញថាមានបញ្ហារហែកសាច់ដុំភ្លៅខាងឆ្វេងក្នុងការប្រកួតមិត្តភាពជាមួយប្រទេសប៉េរូកាលពីថ្ងៃអង្គារ៍កន្លងទៅ។ ក្រោយត្រលប់មកពីជួយក្រុមជម្រើសជាតិវិញកីឡាករ James Rodríguez បានធ្វើតេស្តនៅមន្ទីរពេទ្យ Sanitas La Moraleja University Hospital ហើយលទ្ធផលបានបង្ហាញថាកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះមានបញ្ហារបួសរហែកសាច់ដុំភ្លៅខាងឆ្វេងរបស់ខ្លួន។ យ៉ាងណាក៏ដោយក្លឹបនៅមិនទាន់ដឹងថាកីឡាករ James Rodríguez នឹងត្រូវអវត្តមានយូយ៉ាងណានោះទេព្រោះឥលូវនេះកីឡាករ James Rodríguez កំពុងស្ថិតនៅក្រោមការតាមដានរបស់គ្រូពេទ្យនៅឡើយ។
ក្រៅពីកីឡាករ James Rodríguez ក្លឹប Real Madrid ក៏នឹងត្រូវអវត្តមានកីឡាករមួយរូបទៀតគឺកីឡាករ Danilo រយៈពេលមួយខែដោយសារបញ្ហារបួសជើងផងដែរ៕

James Rodriguez in Colombia National Team

James Rodriguez vs Peru

អត្ថបទ៖ រិទ្ធី
ប្រភព៖ Fox Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ