ម៉ាឡេសុី លុបចោលជំនួបមិត្តភាពជាមួយមីយ៉ាន់ម៉ា ដើម្បីជំទាស់លើការបង្ក្រាបជនជាតិមូស្លីមរ៉ូហុីងយ៉ា

ម៉ាឡេសុី៖ សមាគមបាល់ទាត់នៃប្រទេសម៉ាឡេសុី ទើបតែបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដោយប្រកាសថាការប្រកួតមិត្តភាពរវាងក្រុមU-22 ជម្រើសជាតិម៉ាឡេសុី និង មីយ៉ាន់ម៉ា ដែលគ្រោងនឹងធ្វើនៅអំឡុងពាក់កណ្តាលខែធ្នូនេះនឹងត្រូវលុបចោលវិញដោយសារតែរាជរដ្ឋាភិបាលនៃប្រទេសនេះមានការមិនពេញចិត្តចំពោះសកម្មភាពនៃការធ្វើទុក្ខបុកម្នេញលើក្រុមជនជាតិរ៉ូហុីងយ៉ាដែលជាកុលសម្ព័ន្ធកាន់សាសនាឥស្លាមពីសំណាក់កងយោធាមីយ៉ាន់ម៉ានោះ ។

KUALA LUMPUR, MALAYSIA - DECEMBER 20:  Malaysia fans cheer during the 2014 AFF Suzuki Cup 2nd leg final match between Malaysia and Thailand at Bukit Jalil National Stadium on December 20, 2014 in Kuala Lumpur, Malaysia.  (Photo by Stanley Chou/Getty Images)

មន្ត្រីម៉ាឡេសុីបានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Reuters ថា ការលុបចោលនេះគឺជាការសម្រេចចិត្តរបស់រដ្ឋាភិបាល ខណៈដែលថ្នាក់ដឹកនាំមីយ៉ាន់ម៉ាហាក់ដូចជារក្សាជំហរស្ងៀមស្ងាត់ ដោយមិនបានខ្នះខ្នែងក្នុងការអន្តរាគមន៍សង្គ្រោះជនជាតិរ៉ូហុីងយ៉ាទាំងនោះទេ ធ្វើឱ្យការបង្ក្រាបកាន់តែរីកធំឡើងៗ និងបានបណ្តាលឱ្យមនុស្សជាច្រើនរយនាក់បានបាត់បង់ជីវិត ដូច្នេះ ក្នុងនាមជាប្រជាជាតិឥស្លាមដែរនោះ ប្រទេសម៉ាឡេសុីមិនឱ្យសម្ងំឱបដៃឈរមើលអំពើអនុស្សធម៌បែបនេះទេ ។

FILE - In this June 13, 2012 file photo, a Rohingya Muslim man who fled Myanmar to Bangladesh to escape religious violence, cries as he pleads from a boat after he and others were intercepted by Bangladeshi border authorities in Taknaf, Bangladesh. She is known as the voice of Myanmar's downtrodden but there is one oppressed group that Aung San Suu Kyi does not want to discuss. For weeks, Suu Kyi has dodged questions on the plight of a Muslim minority known as the Rohingya, prompting rare criticism of the woman whose struggle for democracy and human rights in Myanmar have earned her a Nobel Peace Prize, and adoration worldwide. (AP Photo/Anurup Titu, File)

 

សូមបញ្ជាក់ថា មុននឹងសម្រេចលុបចោលការប្រកួតមិត្តភាពរបស់ក្រុមU-22 ដែលគ្រោងធ្វើនៅថ្ងៃទី៩ និងទី១២ ខែធ្នូខាងមុខនេះ រាជរដ្ឋាភិបាលម៉ាឡេសុីក៏បានធ្វើព្រមានដកខ្លួនចេញពីការប្រកួត AFF Suziki Cup 2016 ផងដែរ ដោយសំអាងលើមូលហេតុដូចគ្នានេះ ប៉ុន្តែមិនទទួលបានការយល់ព្រមពីសហព័ន្ធបាល់ទាត់អាស៊ានឡើយ ។

rohingya-3

គួររំលឹកដែរថា តាំងពីដើមខែតុលាមកដល់ពេលនេះអំពើហិង្សារវាងទាហានភូមា និងសហគមន៍ជនជាតិអុីស្លាមរ៉ូហុីងយ៉ានៅរដ្ឋអារ៉ាខាន់ភាគខាងលិចប្រទេសភូមា បានសម្លាប់ជីវិតមនុស្សអស់ជាច្រើនរយនាក់នាក់ ហើយផ្ទះសម្បែងជាច្រើនខ្នងត្រូវបានដុតបំផ្លាញ ដោយកងទ័ព និងនគរបាលភូមាតាមរយៈប្រតិបតិ្តការប្រមាញ់ក្រុមបះបោរអុីស្លាមរ៉ូហុីងយ៉ាដោយបានចោទប្រកាន់ថាក្រុមកុលសម្ព័ន្ធនេះជាអ្នកចាប់ផ្តើមធ្វើការវាយប្រហារមកលើអាជ្ញាធរភូមាមុន ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ