ជើងឯក UFC កីឡាករ Conor McGregor ទទួលបានអាជ្ញាប័ណ្ណផ្នែកប្រដាល់

ជើងឯក UFC កីឡាករ Conor McGregor កាន់តែខិតជិតក្នុងការប្រកួតជាមួយនឹងជើងឯកពិភពលោកប្រភេទទម្ងន់ ៥ ខុសគ្នា កីឡាករ Floyd Mayweather បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណផ្នែកប្រដាល់។

កីឡាករ Conor Mcgregor បានក្លាយជាកីឡាករ Ultimate Fighting Championship ដំបូងដែលទទួលបានជើងឯកពីរប្រភេទខុសគ្នាកាលពីខែវិចិ្ឆកា។

កីឡាករ McGregor វ័យ ២៨ ឆ្នាំបានប្រាប់ថាខ្លួនចង់បាន ១០០ លានដុល្លា ដើម្បីប្រកួតជាមួយកីឡាករប្រដាល់ Mayweather។

អាជ្ញាប័ណ្ណនេះត្រូវបានអនុញ្ញាតិដោយ California State Athletic Commission ដែលអនុញ្ញាតិឲ្យកីឡាកររូបនេះមានសិទ្ធិប្រកួតនៅសហរដ្ឋអាម៉េរិគ។

តែទោះជាយ៉ាងណាលោក Leonard Ellerbe ប្រធានគ្រប់គ្រងការផ្សព្វផ្សាយរបស់កីឡាករ Mayweather បានប្រាប់ ESPN ថាការប្រកួតនេះនឹងមិនអាចកើតឡើងនោះទេដោយសារតែកីឡាករ McGregor មានកុងត្រាជាមួយនឹង UFC។

លោកបានបន្តថា៖ “កីឡាករ Conor Mcgregor ទទួលបានអាជ្ញាប័ណ្ណផ្នែកប្រដាល់។ សូមអបអរសាទរដល់កីឡាកររូបនេះ។”

គួរបញ្ជាក់ផងដែរថា កីឡាករ McGregor បានយកឈ្នះកីឡាករ Eddie Alvarez កាលពីខែមុនដើម្បីឈ្នះជើងឯក lightweight championship បន្ថែមទៅលើខ្សែក្រវ៉ាត់របស់ខ្លួន featherweight title។ ក្រោយប្រកួតឈ្នះកីឡាករ Alvarez កីឡាករ McGregor បានទាមទារភាគហ៊ុននៅក្នុង UFC ផងដែរ៕

screen-shot-2016-12-02-at-9-10-15-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ