ចាន់ វឌ្ឍនាកា អាចធ្វើបាន Hat-Trick ដូចបឹងកេត ប៉ះ Becamex Binh Doung ឆ្នាំមុនទៀតទេល្ងាចនេះ?

ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់អន្ដរជាតិ BTV Cup 2016 ដែលធ្វើឡើងនៅលើទឹកដីម្ចាស់ផ្ទះវៀតណាម នឹងចាប់ផ្ដើមការប្រកួតសន្សំពិន្ទុក្នុងពូលA នាវេលាម៉ោង ៦ល្ងាចថ្ងៃទី០២ ខែធ្នូនេះហើយ ដោយក្រុមជើងឯកលីគកំពូលកម្ពុជា បឹងកេតអង្គរ ត្រូវជួបក្រុមម្ចាស់ផ្ទះ Becamex Bing Doung នៅលើទីលានពហុកីឡដ្ឋាន Binh Doung ផ្ទាល់តែម្ដង ។

15219539_1345494742162283_3796713630917767392_n

កាលពីឆ្នាំ២០១៥ ក្រុមបឹងកេតអង្គរ និង Becamex Bing Doung ធ្លាប់បានជួបគ្នាម្ដងមកហើយ ដោយបឹងកេត បានឈ្នះអតីតក្រុមជើងឯកលីគកំពូលវៀតណាមនេះ ក្នុងលទ្ធផល ៣-២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន TOYOTA Mekong Cup ខណៈគ្រាប់បាល់ជ័យជម្នះរបស់បឹងកេត គឺធ្វើសម្រេចដោយខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ទាំង ៣គ្រាប់(Hat-Trick)តែម្ដង ។

tam-tau-msn-cua-campuchia-se-gay-bat-ngo-truoc-binh-duong

ដោយហេតុនេះ គេរង់ចាំមើលថា តើជំនួបបើកឆាកពាន BTV Cup 2016 រវាងសត្រូវចាស់ បឹងកេតអង្គរ ប៉ះម្ចាស់ផ្ទះ Becamex Bing Doung ល្ងាចនេះ ខ្សែប្រយុទ្ធកំពុងមានប្រជាប្រិយ ចាន់ វឌ្ឍនាកា អាចធ្វើបាន Hat-Trick ដូចឆ្នាំមុន ដើម្បីជួយក្រុមតំណាងប្រទេសកម្ពុជានេះ ស្វែងរកជ័យជម្នះដែរ ឬទេ? ប៉ុន្ដែមុនចេញដំណើរកីឡាករមានស្រុកកំណើតនៅខេត្តកំពតនេះ ក៏បានតាំងចិត្តធ្វើឲ្យបានល្អក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះដែរ ។

គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលភាគីវៀតណាមអញ្ជើញក្លឹបបាល់ទាត់កម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ដោយក្រុមបឹងកេតអង្គរ ស្ថិតក្នុងពូលA ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម ២ក្រុម និងក្រុមមកពីសាធារណៈរដ្ឋកូរ៉េ ១ក្រុម ខណៈការប្រកួតសន្សំពិន្ទុតាមពូលគ្រោងនឹងចាប់ផ្ដើមជាផ្លូវការ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែធ្នូខាងមុខនេះ ៕

mekong-club-championship-9logo-1449468029260

សូមទស្សនាវីដេអូ Highlight នៃជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ TOYOTA Mekong Cup កាលពីឆ្នាំ២០១៥ ដែលបឹងកេត យកឈ្នះម្ចាស់ផ្ទះ Becamex Bing Doung ដោយលទ្ធផល ៣-២ ដូចខាងក្រោម៖

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ