គ្រូជម្រើសជាតិថៃ៖ «យើងត្រូវតែឈ្នះជើងឯក AFF Suzuki Cup គឺគ្មានផ្លូវផ្សេងពីនេះទៀតទេ!

យ៉ង់ហ្គោន៖ គ្រាន់តែឈានជើងដល់ទឹកដីមីយ៉ាន់ម៉ាដើម្បីត្រៀមខ្លួនប្រកួតជាមួយក្រុមម្ចាស់ផ្ទះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFF Suzuki Cup 2016 ភ្លាម គ្រូបង្វឹកជម្រើសជាតិថៃបានថ្លែងដោយភាពជឿជាក់ថា ក្រុមរបស់លោកនឹងធ្វើបានល្អនៅក្នុងការប្រកួតនេះមិនត្រឹមតែប៉ុណ្ណោះលោកក៏បានបញ្ជាក់ថាគោលដៅរបស់ក្រុមទាំងមូលគឺពានរង្វាន់ជើងឯកតែម្តង ។

20837-news-4953
លោក Kiatisuk Senamuang បានថ្លែងនៅក្នុងបទសម្ភាសន៍នៅអាកាសយានដ្ឋានក្រុងយ៉ង់ហ្គោនថា៖ «ជាការពិតណាស់ ក្រុមជម្រើសជាតិថៃគ្មានជម្រើសផ្សេងទៀតនោះទេ ពោលគឺយើងត្រូវតែឈ្នះជើងឯកក្នុងឆ្នាំនេះ វាជាគោលដៅតែមួយគត់របស់យើង! »។ យ៉ាងណាក៏ដោយអតីតខ្សែប្រយុទ្ធរូបនេះបានលើកឡើងដែរថា៖ «ខ្ញុុំគិតថា មីយ៉ានម៉ា គឺជាក្រុមដ៏ល្អមួយ ពិសេសពួកគេមានកីឡាករក្មេងៗមកពីក្របខណ្ឌ U-20 ដែលសុទ្ធតែមានសមត្ថភាព និងការតស៊ូខ្ពស់ ព្រមទាំងមានទម្រង់លេងប្រកបដោយប្រសិទ្ធភាព ដូច្នេះវាពិតជាការប្រកួតមួយដ៏លំបាកសម្រាប់ក្រុមរបស់យើង ។»

thailand

លោកបានបន្ថែមថា៖ «ប៉ុន្តែខ្ញុំយល់ថា អ្វីដែលយើងត្រូវធ្វើនោះគឺក្រុមទាំងមូលត្រូវតែព្យាយាម និងរួមគ្នាធ្វើឱ្យបានល្អបំផុត ព្រោះមីយ៉ាន់ម៉ាក៏ជាក្រុមនៅអាស៊ានដូចយើងដែរ ដូច្នេះយើងចង់ឃើញការប្រកួតដែលល្អបំផុត!»

thailand-aff-suzuki-cup-e1480285876683-610x356

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិថៃ នឹងត្រូវជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ានាថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFF Suzuki Cup 2016 ខណៈដែលក្រុមដំរីសឹកថៃធ្លាប់បានគ្រងតំណែងជើងឯកបាន ៤ សម័យកាលរួចមកហើយ ៕

201214

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ