ម៉ន សាម៉េត ប្រកាសចូលខ្លួនប្រកួតជាមួយ Kamlai Yuk ដើម្បីសងសឹកជំនួសពេជ្រ ម្ទេសខ្មាំង

ភ្នំពេញ៖ ខណៈដែលអ្នកប្រដាល់ពេជ្រ ម្ទេសខ្មាំង បានសម្រេចលុបចោលឱកាសប្រកួតសងសឹកជាមួយអ្នកប្រដាល់ថៃ Kamlai Yuk នៅលើសង្វៀនអាស៊ីអាគ្នេយ៍នៅយប់ថ្ងៃទី២ ខែធ្នូ ខាងមុខនោះស្រាប់តែអ្នកប្រដាល់ម៉ន សាម៉េត មកពីក្លិបការិយាល័យទី ៥ កងទ័ពជើងគោកបានប្រកាសក្ដែងៗថារូបគេសុំចូលខ្លួនសងសឹកជំនួសវិញ ។

15281941_1220393981364899_1300802533_n

សម្រាប់កីឡាកររូបនេះកាលពី ៥ឆ្នាំមុនអាចនិយាយបានថាជាអ្នកប្រដាល់ជើងខ្លាំងមែនតែមិនដល់ ម្ទេសខ្មាំង នោះទេ ។  ក្នុងការប្រកួតជាមួយអ្នកប្រដាល់ថៃកន្លងមកសាម៉េតជួបបរាជ័យច្រើនជាងឈ្នះ មិនតែប៉ុណ្ណោះអ្នកប្រដាល់រូបនេះចូលចិត្តវាយបន្ថែមលើគូប្រកួតនៅពេលគូប្រកួតដួល ឬ នៅពេលដែលអាជ្ញាកណ្ដាលឃាត់ទៅហើយនោះ ។ តាមពិត សាម៉េត មានស្នៀតច្រើនដែរប៉ុន្តែពេលនេះបើក្នុង ៣ ទឹកគូប្រកួតមិនដួលទេនោះគឺគេវ៉ៃចេញលែងរួចតែម្ដង ។ សាម៉េត មានប្រវត្តិប្រកួតចំនួន ១២៥លើក ឈ្នះ ៩៨លើក ចាញ់ ២៥លើក និងស្មើពិន្ទុ ២លើក ។

15281845_1218919378179026_1354427415_n

ចំពោះ Kamlai Yuk វិញគេចាញ់ពេជ្រ ម្ទេសខ្មាំង ២លើក គឺចាញ់ក្នុងការប្រកួតប្រដាល់សាកលក្របខណ្ឌអាជីពតែនៅក្នុងការប្រកួតដោយប្រើទាំងដៃទាំងជើង Kamlai Yuk ឈ្នះម្ទេសខ្មាំងដាច់តែម្ដង ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន ៧៥ដង ឈ្នះ ៦១ដង និងចាញ់ ១៤ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ