អតីតខ្សែការពារ Man Utd ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លឹបមួយនៅលីគកំពូលម៉ាឡេសុី

ម៉ាឡេសុី៖ អតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United នាអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ លោក Ashley Michael Westwood ត្រូវបានតែងតាំងជាគ្រូបង្គោលក្លឹប Penang ដែលជាសមាជិកលីគកំពូលនៃប្រទេសម៉ាឡេសុីកាលពីដើមសប្តាហ៍នេះ ។ អតីតខ្សែការពារដែលត្រូវបានគេទទួលស្គាល់ថាមានទម្រង់លេងល្អ និងជារបងការពារដ៏រឹងមាំរូបនេះធ្លាប់ទាត់បញ្ចូលទីបាន ៣៤ គ្រាប់ក្នុងពេលប្រកបអាជីពនៅក្នុងប្រទេសអង់គ្លេស ។

15202552_1641091069250358_7736587712282714545_n

លោកធ្លាប់ទទួលបានការបណ្តុះបណ្តាលពី Manchester United Academy មុននឹងផ្ទេរទៅលេងនៅបណ្តាក្លឹបមួយចំនួនទៀតនៅក្នុងប្រទេសអង់គ្លេសដូចជា Portsmouth, Crewe Alexandra និង Chester City ជាដើម ។ ក្រោយមកទៀត លោកបានប្រលូកក្នុងវិស័យបាល់ទាត់នៅតំបន់អាសុីវិញដោយបានចូលដឹកនាំក្រុម Bengaluru FC របស់ប្រទេសឥណ្ឌា នាឆ្នាំ២០១៣ នឹងបានជួយឱ្យក្រុមនេះបានចូលទៅលេងនៅលីគ I-League ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា ព្រមទាំងបានឈ្នះពានជើងឯកក្នុងឆ្នាំ២០១៣ និង២០១៤ ដោយបានបង្កើតកំណត់ត្រាជាគ្រូបង្វឹកវ័យក្មេងជាងគេដែលបានឈ្នះពាន I-League  ជាងនេះទៅទៀតលោកក៏បានដឹកនាំក្រុម Bengaluru FC ឡើងទៅលេងក្នុងព្រឹត្តិការណ៍ Indian Federation Cup កាលពីឆ្នាំ២០១៥ ផងដែរ ។

westwood-listicle-1

ថ្នាក់ដឹកនាំរបស់ក្លឹប Penang បានប្រកាសឱ្យដឹងថាអតីតកីឡាករវ័យ៤០ ឆ្នាំរូបនេះ ត្រូវបានតែងតាំងក្នុងគោលដៅដើម្បីជួយពង្រឹងក្លឹបឱ្យកាន់តែខ្លាំងថែមទៀតក្នុងការប្រកួតនៅលីគកំពូលម៉ាឡេសុី បន្ទាប់ពីធ្លាប់បានធ្លាក់ទៅលេងនៅលីគទី៣ កាលពីឆ្នាំ២០១០ និង ២០១២ កន្លងមក និងទទួលបានចំណាត់ថ្នាក់លេខ១០ ក្នុងលីគកំពូលនាឆ្នាំ២០១៦ នេះ ។ លោក Westwood នឹងបំពេញការងារនារដូវកាលថ្មី២០១៧ ខាងមុខជាមួយនឹងយុទ្ធសាស្ត្រថ្មីៗដើម្បីរៀបចំក្រុមនេះឱ្យកាន់តែមានសក្តានុពលក្នុងការប្រកួតប្រជែងជាមួយបណ្តាក្រុមខ្លាំងៗផ្សេងទៀតនៅក្នុងប្រទេសដែនកោះនេះ ។

cywahbouuaayn7e

ការផ្លាស់ប្តូរគ្រូបង្វឹកនេះ បាននាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់ក្រុមអ្នកគាំទ្រក្លឹប Penang ខណៈដែលពួកគេកំពុងតែអបអរជាមួយនឹងខ្សែប្រយុទ្ធ Faiz Subri ដែលទើបតែបានជាប់ជាបេក្ខភាពក្នុងការប្រជែងដណ្តើមពាន FIFA Puskas award បន្ទាប់ពីបានទាត់បញ្ចូលទីយ៉ាងល្អក្នុងការប្រកួតជាមួយក្រុម Pahang កាលពីខែកុម្ភៈកន្លងមកនោះ ៕

ashley-westwood-bengaluru-fc_m6gjnym45xe71v7v9dxjb4dbv

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ