ការប្រកួត US Open 2015 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងអស់ត្រូវបានពន្យារពេល

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងអស់ ដែលត្រូវធ្វើឡើងកាលពីម្សិលមិញត្រូវបានពន្យាពេលមកថ្ងៃសុក្រវិញដោយសារមានភ្លៀងធ្លាក់ខ្លាំងពេក។ បើតាមកាលវិភាគប្រកួតកីឡាការីនី Serena Williams ត្រូវជួបជាមួយកីឡាការិនី Vinci និងមួយគូទៀតគឺរវាងកីឡាការិនីលំដាប់លេខ ២ សញ្ជាតិរ៉ូម៉ានី Simona Halep ប្រកួតជាមួយកីឡាការិនីលំដាប់លេខ ២៦ សញ្ជាតិអ៊ីតាលី Flavia Pennetta។ ដូចនេះនៅថ្ងៃសុក្រនេះទស្សនិកជនប្រាកដជាជក់ចិត្តជាមួយការប្រកួតអស្ចារ្យជាច្រើនដោយសារតែការប្រកួតវគ្គកណ្តាល់ផ្តាច់ព្រ័ត្រផ្នែកបុរសទោលក៏នឹងធ្វើឡើងនៅថ្ងៃសុក្រផងដែរ។ សម្រាប់ការប្រកួតផ្នែកបុរសទោលវិញគឺជាជំនួបរវាងកីឡាករលំដាប់លេខ១ ពិភពលោកសញ្ជាតិស៊ែប៊ី Novak Djokovic ប្រកួតជាមួយកីឡាករការពារតំណែងជើងឯកឆ្នាំមុន Marin Cilic និងមួយគូទៀតគឺរវាងកីឡាករលំដាប់កំពូលរបស់ស្វីសទាំងពីរគឺកីឡាករ Roger Federer ប្រកួតជាមួយកីឡាករ Stan Wawrinka។

US Open Stadium
ការប្រកួតពានរង្វាន់ Grand Slam កម្មវិធី US Open នេះមានប្រវត្តិលើកការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រចំនួនប្រាំដងរួចទៅហើយដោយកាលនោះការប្រកួតត្រូវបានពន្យាពេលពីថ្ងៃអាទិត្យទៅថ្ងៃច័ន្ទក្នុងអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១២។ ហេតុដូចនេះហើយដើម្បីដោះស្រាយបញ្ហានេះគេមានគម្រោងជួសជុលទីលានប្រកួតដែល U.S. Tennis Association គ្រោងចំណាយប្រាក់ ៥០០ លានដុល្លាឯណោះក្នុងនោះនៅទីលាន Arthur Ashe Stadium នឹងមានធ្វើដំបូលសម្រាប់ការពារប្រសិនបើមានភ្លៀងក្នុងការប្រកួត។ ការសាងសង់នឹងចាប់ផ្តើមបន្ទាប់ពីការប្រកួតកម្មវិធី US Open ឆ្នាំនេះបានបញ្ចប់៕

US Open

អត្ថបទ​៖ រិទ្ធី
ប្រភព៖ Fox Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ