កីឡាករ Ben Woodburn បំបែកកំណត់ត្រារបស់កីឡាករ Michael Owen នៅក្លឹប Liverpool

កីឡាករវ័យក្មេង Ben Woodburn បានបំបែកកំណត់ត្រារបស់កីឡាករ Michael Owen ក្នុងនាមជាកីឡាករដែលស៊ុតបញ្ជូលទីវ័យក្មេងជាងគេ នៅក្លឹប Liverpool នៅក្នុងការប្រកួតដែលក្លឹបហង្សក្រម Liverpool បានយកឈ្នះលើក្លឹប Leeds United ក្នុងការប្រកួត EFL Cup វគ្គ quarter-finals នៅកីឡដ្ឋាន Anfield។

ក្លឹបហង្សក្រហម Liverpool បានធ្វើការនាំមុខដោយការស៊ុតបញ្ជូលទីរបស់កីឡាករ Divock Origi នៅនាទីទី ៧៦ ហើយកីឡាករសញ្ជាតិ វែលស៍ វ័យ ១៧ ឆ្នាំ ៤៥ ថ្ងៃ រកបានគ្រាប់ទី ២ នៅនាទីទី ៨១។

គួរបញ្ជាក់ផងដែរថា ក្លឹប Liverpool នឹងរកឃើញគូប្រកួតរបស់ខ្លួនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃនេះបន្ទាប់ពីគូប្រកួតផ្សេងទៀតនឹងប្រកួតនៅថ្ងៃនេះ៕

screen-shot-2016-11-30-at-1-42-07-pm

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ