មូលហេតុពិតដែលនាំឱ្យ ពេជ្រ ម្ទេសខ្មាំង បោះបង់ឱកាសសងសឹកជាមួយអ្នកប្រដាល់ថៃ Kamlai Yuk

ភ្នំពេញ៖ អ្នកប្រដាល់ល្បីឈ្មោះពេជ្រ ម្ទេសខ្មាំង របស់ក្លិបអារុណរះកីឡាបានសម្រេចបោះបង់ឱកាសប្រកួតសងសឹកជាមួយអ្នកប្រដាល់ថៃ Kamlai Yuk លើសង្វៀន SEA-TV នៅយប់ថ្ងៃទី២ ខែធ្នូខាងមុខនេះ ខណៈដែលកីឡាករថៃរូបនេះធ្លាប់ប្រកួតប្រដាល់សាកលជាមួយរូបគេបាន ២លើករួចមកហើយដោយលើកទី១ ចាញ់ពិន្ទុ និងលើកទី២ ចាញ់ដោយសន្លប់នៅទឹកទី ៣ ប៉ុន្តែថ្មីៗកន្លងមកនេះអ្នកទាំងពីរបានប្តូរមកប្រកួតក្បាច់គុនបូរាណខ្មែរវិញហើយជាលទ្ធផលកីឡាករថៃ Kamlai Yuk បានយកឈ្នះ ពេជ្រ ម្ទេសខ្មាំង ដោយពិន្ទុដាច់តែម្ដង ។

15227972_1218921268178837_785601437_n-1

គួរបញ្ជាក់ថា ម្ទេសខ្មាំង គឺជាអ្នកប្រដាល់ជម្រើសជាតិកម្ពុជាខាងប្រដាល់សាកល រីឯ Kamlai Yuk គឺជាអ្នកប្រដាល់សេរីថៃតែគេមានកណ្ដាប់ដៃល្អណាស់ ។ ចំពោះមូលហេតុនៃការបោះបង់ចោលការប្រកួតនេះ ពេជ្រ ម្ទេសខ្មាំង បានលើកឡើងថា ជើងរបស់គេនៅហើមហើយប្រសិនបើគេនៅតែចចេសឡើងប្រកួតនោះគេនឹងមានជួបការលំបាកព្រោះអ្នកប្រដាល់ថៃរូបនេះមិនអន់ទេ ។ ម្ទេសខ្មាំង បាននិយាយបន្តថា គេត្រូវប្រកួតថ្ងៃទី១១ ខែធ្នូ ទៀតហើយពេលនេះជើងរបស់គេនៅហើមនៅឡើយ ដូច្នេះបើគេឡើងប្រកួតនៅថ្ងៃទី២ ខែធ្នូ នោះស្ថានភាពជើងរបស់គេនឹងកាន់តែធ្ងន់ធ្ងរទ្វេរឡើងថែមទៀត ហេតុនេះគឺគេចង់ប្រកួតណាស់តែក៏ត្រូវគិតពីសុខភាពដែរ ។

15281845_1218919378179026_1354427415_n

លោកញាន សុធី អ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍ SEA-TV បានឲ្យដឹងដែរថាលោកអាត សំរិត ដែលជាគ្រូរបស់ ម្ទេសខ្មាំង បានទូរសព្ទមកសុំឲ្យលោកដកឈ្មោះ ពេជ្រ ម្ទេសខ្មាំង ចេញពីការប្រកួតនាថ្ងៃទី២ ខែធ្នូនេះវិញដើម្បីព្យាបាលជើងហើយលោកក៏បានយល់ព្រមដែរព្រោះលោកបានឃើញជើងរបស់ ម្ទេសខ្មាំង ពិតជានៅហើមមែន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ