ខ្សែប្រយុទ្ធ Keisuke Honda កំពុងស្ថិតក្នុងការតាមប្រមាញ់របស់ក្លឹបធំៗនៅលីគកំពូលអង់គ្លេស និង​ចិន

អុីតាលី៖ កាសែត La Repubblica ដែលមានមូលដ្ឋាននៅក្នុងប្រទេសអុីតាលីបានចុះផ្សាយថា នៅពេលនេះខ្សែប្រយុទ្ធឆ្នើមជនជាតិជប៉ុន Keisuke Honda ដែលកំពុងតែលេងឱ្យក្លឹប AC Milan របស់ប្រទេសអុីតាលីនោះ កំពុងតែស្ថិតនៅក្នុងការប្រមាញ់ចង់បានពីបណ្តាក្លឹបបាល់ទាត់ធំៗមួយចំនួននៅលីគកំពូលនៃប្រទេសអង់គ្លេស និង ចិន ខណៈដែលសាមីខ្លួនហាក់មិនទាន់ផ្តល់សញ្ញាពីគម្រោងនៃការចាកចេញពីក្លឹបបច្ចុប្បន្ននេះនៅឡើយទេ ។

keisukehondabelgiumvjapanqknzk4f2xmsl
ប្រភពដដែលបានលើកឡើងថា ក្លឹប Tottenham Hotspur របស់អង់គ្លេសបានប្រកាសថាពួកគេចង់ឱ្យកីឡាកររូបនេះ មកចូលរួមជួយក្រុមសម្រាប់ការប្រកួតនៅរដូវកាលថ្មីចាប់ពីខែមករាឆ្នាំក្រោយនេះតទៅ ស្របពេលដែលក្លឹប Southamton ដែលជាសមាជិកលីគកំពូលអង់គ្លេសដែរនោះក៏បានបញ្ជាក់ពីបំណងបែបនេះដែរ ។ មិនទាន់ចប់ត្រឹមណេះទេ សូម្បីតែក្លឹបបាល់ទាត់មួយដែលកំពុងលេងនៅលីគកំពូល ឬChinese Super League  នៃប្រទេសចិន (មិនត្រូវបានទម្លាយឈ្មោះឱ្យដឹង) ក៏ប្រកាសចង់បានខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមសាម៉ូរៃជប៉ុនរូបនេះដែរ ។

011716-soccer-keisuke-honda-ahn-pi3-vadapt-664-high-63

សូមបញ្ជាក់ថា Keisuke Honda គឺជាកីឡាករដ៏ល្បីល្បាញមួយរូបនៅទ្វីបអាសុី និងនៅក្នុងវិស័យបាល់ទាត់ពិភពលោក មិនត្រឹមតែប៉ុណ្ណោះរូបគេក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងបន្ទាប់បានអនុវត្តគម្រោងសាលាបាល់ទាត់ SOLTILO FAMILIA Soccer School នៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជាផង ជាងនេះទៅទៀត រូបគេក៏នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីបង្ហាត់ដោយផ្ទាល់ដល់កុមារកម្ពុជាប្រមាណ ១០០នាក់ នៅលើទីលានពហុកីឡដ្ឋានជាតិ ៕

january-transfers-keisuke-honda_1oe665p9ffsgg1pfu20iumrimv

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ