យន្ដហោះដឹកក្រុមកីឡាករក្លឹបប្រេស៊ីល Chapecoense ធ្លាក់នៅកូឡំប៊ីមុននេះបន្តិច

កូឡុំប៊ី៖ យន្ដហោះដឹកក្រុមកីឡាកររបស់ក្លឹប Chapecoense ដែលមានសមាជិក ៨១ នាក់នៅប្រេស៊ីលបានធ្លាក់នៅក្នុងប្រទេសកូឡំប៊ីមុននេះបន្តិច ហើយបើតាមអ្នករាយការណ៍ព័ត៌មាននៅនឹងកន្លែងបានឲ្យដឹងថា មានអ្នកដំណើរចំនួន ៦ រូបដែលនៅមានជីវិតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។  តាមសេចក្តីរាយការណ៍ បានបញ្ជាក់ទៀតថាក្រុមបាល់ទាត់នេះបានហោះចេញពីព្រលាន Bolivia ទៅកាន់ទីក្រុង Medellin ដើម្បីធ្វើដំណើរទៅដើម្បីចូលរួមប្រកួតពានរង្វាន់ South American Football Championship វគ្គផ្ដាច់ព្រ័ត្រជាមួយក្រុម Atletico National ហើយក៏ជួបរឿងអាក្រក់នេះតែម្ដង។

screen-shot-2016-11-29-at-2-50-36-pm

 

គួរបញ្ជាក់ផងថា ការប្រកួតជើងទី១ គ្រោងនឹងធ្វើឡើងនៅថ្ងៃពុធ ប៉ុន្តែនៅពេលនេះត្រូវបានពន្យាវិញក្រោយយន្តហោះដឹកកីឡាករជួបហេតុការណ៍អកុសលនេះ ។ ក្រុមបាល់ទាត់ Chapecoense បានបង្កើតឡើងនៅឆ្នាំ១៩៧៣ និងបានឡើងមកលេងនៅលីគកំពូលនៃប្រទេសប្រេស៊ីល Serie A ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លឹបកាលពីឆ្នាំ២០១៤ ហើយបច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី ៩ ។ ពួកគេត្រូវធ្វើដំណើរទៅចូលរួមប្រកួតជើងទី១ វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa Sudamericana ដែលអ្នកឈ្នះនឹងមានសិទ្ធិចូលរួម Copa Libertadores, top continental នៅប្រទេសអាហ្រ្វិកខាងត្បូងជាបន្តទៀត ។ ក្រុមនេះមានមូលដ្ឋាននៅ Brazilian city of Chapeco ក្នុងរដ្ឋ Santa Catarina ហើយជាក្រុមដែលមានចំណូលច្រើនជាងគេទី ២១ នៅក្នុងប្រទេសប្រេសុីល ៕

screen-shot-2016-11-29-at-2-50-43-pm

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ