ព្រះមហាក្សត្រប្រទានគ្រឿងឥស្សរយសដល់ប្រមុខតេក្វាន់ដូពិភពលោក និងគ្រូបង្វឹកជម្រើសជាតិកម្ពុជា

ភ្នំពេញ៖ កាលពីសប្តាហ៍មុននេះ ឯកឧត្តមហង់ ជួនណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូកម្ពុជា បានបំពាក់គ្រឿងគ្រឿងឥស្សរយសថ្នាក់មុនីសារាភ័ណ្ឌ ជូនដល់លោក Oh Hyun Deuk ប្រមុខតេក្វាន់ដូពិភពលោក និងលោក Choi Yong Sok គ្រូបង្វឹកក្រុមជម្រើសជាតិតៃក្វាន់ដូកម្ពុជា បន្ទាប់ពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ បានសព្វព្រះរាជហឬទ័យប្រោសប្រទានដល់លោកទាំងពីរ តាមរយៈសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន រួចមក ។dsc_0636-800x600

ពីធីប្រគល់នេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលប្រារព្ធបីធីប្រកួតតេក្វាន់ដូវ័យក្មេង ដែលគេប្រសិទ្ធិនាមថា Best of The Best & KUKKIWON Poomsae Festival2016 ដែលបានចាប់ផ្ដើមប្រកួតពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា កន្លងមកនោះ។ ឯកឧត្តមហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ព្រះមហាក្សត្រកម្ពុជាបានប្រោសព្រះរាជទានគ្រឿងឥស្សរយសដ៏មានកិត្តិយសនេះដើម្បីជាការកោតសរសើរចំពោះលោកទាំង ២ ដែលបានជួយលើកមុខមាត់ប្រទេសកម្ពុជាតាមរយៈតេក្វាន់ដូនេះឲ្យមានឈ្មោះបោះសម្លេងលើពិភពលោក ។

dsc_0656-800x600

នៅក្នុងឱកាសនោះដែរ លោក  Oh Hyun Deuk  ក៏បានបំបាក់ខ្សែក្រវាត់ខ្មៅព្រមទាំងប្រគល់វិញ្ញាបនបត្រដល់ឯកឧត្តមហង់ ជួនណារ៉ុន ដែលបានប្រឡងយកខ្សែក្រវាត់បានសម្រេចដោយជោគជ័យទៀតផង ៕

dsc_0321-800x600

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ