លោកគ្រូ Lee ប្រកាសលែងចង់ដឹកនាំក្រុមជម្រើសជាតិ ព្រោះកីឡាករបង្កកំហុសដដែលៗ!

ភ្នំពេញ៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកាសនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា នេះថា លោកប្រហែលជាមិនបន្តកិច្ចសន្យាជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀតទេ បន្ទាប់ពីលោកមើលឃើញថា កូនក្រុមរបស់លោកហាក់ដូចជាមិនព្រមស្តាប់តាមការណែនាំរបស់លោកដែលជាគ្រូបង្គោលឡើយ ដោយលោកបានថ្លែងថា ពួកគេនៅតែមិនព្រមស្ដាប់ និងបង្កកំហុសដដែលៗ នៅប៉ុន្មានប្រកួតមកនេះ ។

YANGON-MYANMAR- Prematch press conference during AFF Suzuki Cup 2016 Final Rounds group B at the Novotel Max Hotel, Yangon on November 19, 2016. Picture by Thananuwat Srirasant/Lagardere Sport.

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងវ័យ ៥៥ ឆ្នាំរូបនេះបានបន្ថែមថា ទោះជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចង់បន្ដកិច្ចសន្យាឱ្យ ក៏លោកប្រហែលមិនព្រមទៀតដែរ ខណៈដែលកិច្ចសន្យាបច្ចុប្បន្ននឹងអស់សុពលភាពនៅចុងឆ្នាំនេះហើយ ។ លោកបានលើកឡើងថា កីឡាករជាច្រើនបានបង្កកំហុសដដែលៗ ក្នុងចំណោមនោះមានកីឡាករតែ ២ទៅ៣នាក់ប៉ុណ្ណោះ ដែលមានកម្លាំងលេងពេញល្អ ក្រៅពីនោះសុទ្ធខ្សោយកម្លាំង ដោយពួកគេមិនយកចិត្តទុកដាក់ថែរក្សាសុខភាពសោះ បើទោះបីជាពួកគេត្រូវចូលរួមក្នុងការប្រកួតសំខាន់យ៉ាងណាក៏ដោយ ។

13320453_1748135532090614_384290315981714678_o
យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា រឿងតែមួយគត់ដែលលោកនឹងព្រមបន្ដកុងត្រាដឹកនាំក្រុមកម្ពុជាទៀតនោះ គឺកីឡាករទាំងអស់ត្រូវតែស្ដាប់ការណែនាំរបស់លោក ហើយថែរក្សាសុខភាព កម្លាំង និងការតាំងចិត្តឱ្យបានល្អទើបអាចទទួលបានជោគជ័យនាពេលខាងមុខ ។

1476388213

គួររំលឹកថា លោក Lee Tae-hoon បានចូលមកដឹកនាំក្រុមគោព្រៃកម្ពុជាជាលើកទី២ បន្ទាប់មិនសូវជាទទួលបានជោគជ័យឡើយក្នុងការដឹកនាំដំបូងនាឆ្នាំ២០១០ ដល់ឆ្នាំ២០១២ កន្លងទៅ។ ដោយមានអតីតភាពជាជំនួយការគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងផងនោះ លោក Lee បានធ្វើឱ្យកូនក្រុមរបស់ខ្លួនមានភាពល្អប្រសើរឡើងជាលំដាប់ទាំងផ្នែកកាយសម្បទា ព្រមទាំងបច្ចេកទេសនៅលើទីលានផងដែរ។ ជាមួយគ្នានេះដែរ អ្វីដែលគេអាចមើលឃើញនោះគឺ គ្រូបង្វឹកវ័យ ៥៥ ឆ្នាំរូបនេះ បាននាំមកនូវបែបផែនដឹកនាំ រួមទាំងការបង្វឹកដល់កូនក្រុមរបស់ខ្លួនដោយអនុវត្តតាមវិធីសាស្ត្រដែលវិស័យបាល់ទាត់កូរ៉េធ្លាប់ធ្វើកន្លងមក។ ផ្តើមចេញពីក្រុមដ៏ខ្សោយមួយក្នុងតំបន់ លោក Lee បានដឹកនាំក្រុមមួយនេះ បោះជំហានទៅមុខជានិច្ច មួយទៀតនោះ លោកបានប្រើនូវទម្រង់ដែលគេមិនសូវជាបានជួបប្រទះនោះឡើយនៅក្នុងតំបន់អាសុីអាគ្នេយ៍នេះ (ក្បូួន ៣-៥-២) ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ