ក្មេងៗជាង ៩ ពាន់នាក់សម្រុកធ្វើតេស្តចូលថ្នាលយុវជនក្លឹប Buriram United

ថៃ៖ យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមរបស់ក្លឹបបាល់ទាត់ Buriram United ដ៏ល្បីល្បាញរបស់ប្រទេសថៃបានឱ្យដឹងថាមានក្មេងៗក៏ដូចជាយុវជនប្រមាណជាជាង ៩ ពាន់នាក់បានសម្រុកមកចុះឈ្មោះចូលធ្វើតេស្តសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដើម្បីផ្តល់ឱកាសឱ្យគណៈកម្មការរៀបចំអាចជ្រើសរើសយកពួកគេមកហ្វឹកហាត់ក្នុងក្រុមថ្នាលយុវជនរបស់ក្លឹបបាល់ទាត់មួយនេះ ( Buriram United Academy) ។

15170796_812458632228352_7206977084412140630_n

ការជ្រើសរើសនេះបានបើកធ្វើនៅក្នុងរយៈកាល ២ ថ្ងៃដោយផ្តើមចាប់ពីថ្ងៃទី២៦ និងទី២៧ ខែវិច្ឆិកា កន្លងទៅនៅទីលានហ្វឹកហាត់ Chang Training Ground ដែលមានមូលដ្ឋាននៅក្នុងខេត្ត Buriram ភាពឥសាននៃប្រទេសថៃ ដែលកម្មវិធីធ្វើតេស្តនេះមានគោលដៅស្វែងរកធនធានជំនាន់ក្រោយស្ទើរគ្រប់កម្រិតអាយុដើម្បីជាកម្លាំងស្នូលត្រៀមសម្រាប់ការប្រកួតនានា ក៏ដូចជាសម្រាប់អនាគតរបស់ក្លឹបផងដែរ ដោយផ្តើមពីកម្រិត U-11, U-13 U-15 និង U-17 ។

15170856_811785642295651_1322743734766150453_n

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកចុះឈ្មោះទាំង ៩០២៧ នាក់នេះ មានយុវជនក្នុងកម្រិតអាយុU-15 និង U-17 រហូតដល់ ៥៥៧២ នាក់ឯណោះ ។ ចំនួនអ្នកចូលរួមដ៏ច្រើននេះបានបង្ហាញឱ្យឃើញថា ប្រជាប្រិយភាពរបស់ក្លឹប Buriram United មិនស្រកស្រុតនោះឡើយ បើទោះបីជាក្លឹបមួយនេះមិនសូវជាទទួលបានលទ្ធផលល្អដូចបណ្តាឆ្នាំកន្លងទៅក៏ដោយ  ជាងនេះទៅទៀតវាក៏ជាសញ្ញាបង្ហាញឱ្យឃើញថា ប្រទេសថៃនឹងមានធនធានកីឡាករឆ្នើមៗដ៏ច្រើននាពេលអនាគត ខណៈដែលវិស័យបាល់ទាត់នៃប្រទេសនេះបានបោះជំហានយ៉ាងឆាប់រហ័សរហូតត្រូវបានគេទទួលស្គាល់ថាមានភាពលេចធ្លោជាងគេនៅក្នុងតំបន់អាស៊ាន រីឯលីគបាល់ទាត់ក្នុងប្រទេសនេះក៏មានក្លឹបល្អៗដែលហ៊ានចំណាយធនធានជាច្រើនក្នុងការទិញយកកីឡាករឆ្នើមនៅក្នុងតំបន់ និងនៅតាមបណ្តាប្រទេសនានាមកចូលរួមជាមួយខ្លួន ៕

 

 

15178065_812458728895009_3384077332509066338_n
15202634_811786328962249_5505475485095094849_n

15253617_812458612228354_5073191872566928805_n
15267720_812458692228346_1808474249211588384_n

15179226_812458738895008_5557837839929219705_n
15241974_811786242295591_4570127513605684651_n
15203391_811786018962280_1121637716176166791_n
15203121_812458755561673_7226506439402425849_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ