Dani Alves: ខ្សែការពារក្លឹប Juventus បាក់ជើងក្នុងការប្រកួតជាមួយក្លឹប Genoa

ខ្សែការពារក្លឹប Juventus កីឡាករ Dani Alves បានបាក់ជើងក្នុងការប្រកួតដែលក្លឹបរបស់ខ្លួនទទួលបរាជ័យក្នុងលទ្ធផល ៣-១ ក្នុងជំនួបជាមួយក្លឹប Genoa កាលពីម្សិលមិញនេះ។

អតីតខ្សែការពាររបស់ក្លឹប Barcelona វ័យ ៣៣ ឆ្នាំទទួលរងរបួសនេះក្រោយក្លឹប Juventus បានផ្លាស់ប្តូរកីឡាករអស់ ៣ រូប ហើយត្រូវបញ្ចប់ការប្រកួតជាមួយនឹងកីឡាករ ១០ រូប។

ក្រោយការប្រកួតក្លឹប Juventus បានចេញសេចក្តីប្រកាសថា “កីឡាករ Alves បានប្រេះស្រាំឆ្អឹងជើងខាងឆ្វេងរបស់ខ្លួន ហើយនៅមិនទាន់ដឹងថានឹងត្រូវសម្រាកយូរប៉ុណ្ណានោះទេ។ ក្លឹបនឹងជូនដំណឹងក្រោយកីឡាកររូបនេះទទួលការពិនិត្យបន្តទៀត។”

គួរបញ្ជាក់ផងដែរថា ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះបានផ្លាស់ប្តូរមកក្លឹបជើងឯកនៃប្រទេស អ៊ីតាលី ដោយគ្មានតម្លៃខ្លួនកាលពីខែមិថុនាបន្ទាប់ពីបានចុះកុងត្រារយៈពេល ២ ឆ្នាំជាមួយក្លឹប៕

 

screen-shot-2016-11-28-at-9-52-08-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ