ជនជាតិថៃ ២រូបមករួមរស់ជាមួយក្លឹបភ្នំពេញក្រោន

ភ្នំពេញ៖ លោក Somchart Yimsiri អតីតគ្រូបង្វឹកក្រុមយុវជន U-17ថៃ និងកីឡាករជនជាតិថៃវ័យ ១៨ឆ្នាំ Somkiat Kunmee បានបង្ហាញវត្តមានព្រមគ្នា តែក្នុងមុខតំណែងខុសគ្នា ជាមួយក្លឹបភ្នំពេញក្រោន ដែលកំពុងពង្រឹងក្រុមយ៉ាងខ្លាំង សម្រាប់ត្រៀមការប្រកួតលក្ខណៈជាតិ និងអន្ដរជាតិផ្សេងៗ នាថ្ងៃអនាគត ។

fb_img_1480130380482

យោងតាមការជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោន បានបញ្ជាក់ថា លោក Somchart Yimsiri ដែលធ្លាប់មានបទពិសោធន៍ដឹកនាំក្លឹប Sisaket និងក្រុមយុវជនអាយុក្រោម ១៧ឆ្នាំថៃ កាលពីឆ្នាំ១៩៩៨ មុនបន្ដដឹកនាំក្លឹប Roi Et សមាជិកលីគលំដាប់ទី២ កាលពីរដូវកាលមុននោះ នឹងត្រូវផ្លាស់មកដឹកនាំក្រុមយុវជនភ្នំពេញក្រោន ។

fb_img_1480130384146

ចំណែកកីឡាករ Somkiat Kunmee បានក្លាយជាសមាជិកវ័យក្មេងម្នាក់ទៀត ដើម្បីត្រៀមជួយក្លឹបភ្នំពេញក្រោន ប្រជែងតំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មី ។ អតីតកីឡាករជម្រើសជាតិ U-16 និង U-19ថៃរួបនេះ ធ្លាប់ហាត់ជាមួយក្រុមយុវជនក្លឹប Muangthong United ហើយក៏ធ្លាប់ចំណាយពេល ១ឆ្នាំជាមួយក្រុមយុវជន Leicester City ផងដែរ មុននឹងគេផ្លាស់មកលេងឲ្យក្លឹប Roi Et ៕

fb_img_1480130386834

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ