ចាន់ វឌ្ឍនាកា៖ ទោះអស់ឱកាស ក៏យើងត្រូវការឈ្នះក្រុមខ្លាំងដែរ!

ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង ចាន់ វឌ្ឍនាកា បានចាត់ទុកការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមកំពូលតារាងវៀតណាមនៅក្នុងជំនួបបង្គ្រប់កិច្ចពូលB នៃពានរង្វាន់ AFF Suzuki Cup 2016 នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះគឺជាការប្រកួតដ៏សំខាន់មួយ បើទោះបីក្រុមគោព្រៃកម្ពុជា អស់ឱកាសបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

3

កីឡាករស្នូលនៃក្លឹបបឹងកេតអង្គររូបនេះ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយកម្ពុជា ចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៣-១ កាលពីថ្ងៃមុនថា៖ «ទោះបីជាយើងបាត់បង់ឱកាស ប៉ុន្ដែយើងនៅតែចង់ឈ្នះក្រុមខ្លាំង» ។ ការថ្លែងបែបនេះ ស្របពេលក្រុមគោព្រៃកម្ពុជានៅសល់មួយប្រកួតចុងក្រោយជាមួយក្រុមជម្រើសជាតិវៀតណាម ដែលជាក្រុមខ្លាំងប្រចាំពូលB ហើយកំពុងឈរកំពូលតារាងជាមួយ៦ពិន្ទុក្នុងដៃ ។

untitled-2

អ្នកលេងជើងឆ្វេងរូបនេះ បានលើកឡើងថា ការប្រកួត ២លើកកន្លងមក មិត្តរួមក្រុមរបស់ខ្លួនពិតជាធ្វើបានល្អហើយតែអ្វីដែលជាចំណុចខ្សោយ គឺនៅរាល់ចុងម៉ោងនីមួយៗ កីឡាករម្នាក់ៗ តែងតែមានការស្រុតចុះកម្លាំង ធ្វើឲ្យប៉ះពាល់ដល់លទ្ធផល ។ ប៉ុន្ដែយ៉ាងណាការប្រកួតចុងក្រោយជាមួយវៀតណាម ពួកខ្លួននឹងព្យាយាមធ្វើឲ្យបានល្អបំផុត ។

2-1

គួរបញ្ជាក់ថា ២ប្រកួតបើកឆាករបស់ក្រុមគោព្រៃខៀវកម្ពុជា គឺបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិម៉ាឡេស៊ី ៣-២និងចាញ់ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៣-១ ដូច្នេះកម្ពុជា បានខ្ទាតចេញពីការប្រកួតពានរង្វាន់ AFF Suzuki Cup 2016 នេះទៅហើយដោយរង់ចាំតែប្រកួតបង្គ្រប់កិច្ចជាមួយក្រុមជម្រើសជាតិវៀតណាមនាល្ងាចនេះប៉ុណ្ណោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ