គោព្រៃកម្ពុជា ប៉ះវៀតណាម បង្គ្រប់កិច្ចនៅ Suzuki Cup មុនវិលមកស្រុកកំណើតថ្ងៃស្អែក

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបង្គ្រប់កិច្ចជាមួយក្រុមកំពូលតារាងវៀតណាម នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២៦ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋាន Wunna Theikdi ស្ថិតក្នុងទីក្រុងណៃពីដោរ ប្រទេសមីយ៉ាន់ម៉ា នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF Suzuki cup 2016 បន្ទាប់ពីអស់ឱកាសប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

1

យោងតាមសម្ដីលោក ឆាំង ពិសិដ្ឋ អ្នកកាត់ទូទៅក្រុមគោព្រៃខៀវកម្ពុជា បានឲ្យដឹងថាក្រោយបញ្ចប់ការប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាមហើយនោះ ថ្នាក់ដឹកនាំ និងសមាជិកក្រុមជម្រើសជាតិកម្ពុជានឹងឡើងយន្ដហោះត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៧ ខែវិច្ឆិកាស្អែកនេះដោយតាមគម្រោងនឹងចុះនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នាវេលាម៉ោង ១រសៀល ។

9

មុនជួបវៀតណាមល្ងាចនេះ ក្រុមគោព្រៃកម្ពុជា បានបញ្ចប់ការប្រកួត ២លើកមកហើយ ដោយលទ្ធផល ២ប្រកួតបើកឆាកពូលBគឺបរាជ័យទាំង ២ប្រកួតក្នុងនោះចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ៣-២ និងបន្ដចាញ់ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៣-១ ។ ដូច្នេះក្រុមជម្រើសជាតិកម្ពុជា ពុំមានឱកាសឡើងទៅវគ្គបន្ដឡើយ បើទោះបីមានលទ្ធភាពអាចយកឈ្នះក្រុមវៀតណាមល្ងាចនេះក៏ដោយ។

7

គួរបញ្ជាក់ថា បច្ចុប្បន្នពូលA បានរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ រួមមានក្រុមការពារតំណែងជើងឯកថៃ និងក្រុមឥណ្ឌូនេស៊ី ។ ចំណែកពូលB នឹងប្រកួតកាត់សេចក្ដីល្ងាចនេះ ក្នុងនោះក្រុមវៀតណាម ដែលឈរកំពូលតារាងមាន ៦ពិន្ទុក្នុងដៃគឺបានកក់កៅអីវគ្គបន្ដរួចទៅហើយ នៅឡើយតែក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា និងក្រុមម៉ាឡេស៊ី ដែលមាន ៣ពិន្ទុក្នុងដៃស្មើគ្នាហើយត្រូវជួបគ្នាល្ងាចនេះ ដើម្បីកាត់សេចក្ដី ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ