សហព័ន្ធកីឡាអេឡិចត្រូនិច ប្រកាសជម្រុះរកអ្នកខ្លាំងត្រៀមប្រកួតអន្ដរជាតិនៅក្រៅប្រទេស

ភ្នំពេញ៖ ដើម្បីចម្រាញ់រកក្រុមដែលខ្លាំងខាងផ្នែកកីឡាអេឡិចត្រូនិកឬហៅថា E-Sport សម្រាប់ត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនាឆ្នាំ២០១៧ ខាងមុខនោះ សហព័ន្ធកីឡាកីឡានេះបានរៀបចំការប្រកួតជម្រុះតាមបណ្ដាខេត្តចំនួន ២២ខេត្តទូទាំងប្រទេសដោយវគ្គផ្ដាច់ព្រ័ត្រនឹងចាប់ផ្ដើមប្រកួតនថ្ងៃទី២៦ ខែវិច្ឆិកាស្អែកនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលសហព័ន្ធតែងតែរៀបចំឡើងដើម្បីផ្ដល់ឱកាសឲ្យក្រុមកីឡាអេឡិចត្រូនិកនៅកម្ពុជា បានចូលរួមប្រកួត និងបញ្ចេញសមត្ថភាពហើយក្រុមជើងឯកតាមវិញ្ញាសានីមួយៗ សហព័ន្ធតែងផ្ដល់ឱកាសឲ្យពួកគេបានចេញទៅប្រកួតលើឆាកអន្ដរជាតិទៀតផង ។

img_0980

បើតាមអគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិក លោក លន់ សាមឌី បានឱ្យដឹងថា ជុំផ្ដាច់ព្រ័ត្រនេះនឹងធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ និង ២៧ ខែវិច្ឆិកានេះដោយមាន ២ វិញ្ញាសាត្រូវបានដាក់ឲ្យប្រកួត គឺវិញ្ញាសា AK 2 មាន ១៦ក្រុមចូលរួម និងវិញ្ញាសា Dota 2 មាន ៨ ក្រុមចូលរួមគ្រាដែលការប្រកួតជម្រុះគឺបានធ្វើឡើងតាំងពីពាក់កណ្ដាលខែតុលាកន្លងទៅម្ល៉េះ ។ គួរបញ្ជាក់ថា ចំពោះប្រាក់រង្វាន់នៃការប្រកួតថ្នាក់ជាតិនេះវិញ សម្រាប់ក្រុមលេខ១ លើវិញ្ញាសា AK 2 ទទួលបានប្រាក់រង្វាន់ ២ពាន់ដុល្លារ និងលេខ២ ទទួលបានប្រាក់រង្វាន់ ១ពាន់ដុល្លារ ។ ចំណែកវិញ្ញាសា Dota 2 ជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ ៦០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់ ៣៦ម៉ឺនរៀលផងដែរ ៕ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ