លោកគ្រូ​ Lee ថា ប្រកួតចុងក្រោយនេះត្រូវលេងដោយគុណភាព ព្រោះជាការទទួលខុសត្រូវចំពោះប្រទេសជាតិ!

យ៉ង់ហ្គោន៖ មុនការប្រកួតចុងក្រោយត្រូវចាប់ផ្តើម លោក Lee Tae Hoon បានលើកឡើងថា ក្រុមជម្រើសជាតិកម្ពុជា ត្រូវបង្ហាញឱ្យឃើញពីគុណភាព និងឆន្ទៈនៅក្នុងការប្រកួតចុងក្រោយនេះ ជាងនេះទៅទៀតលោកបានបញ្ជាក់ថា៖ «យើងត្រូវទទួលខុសត្រូវចំពោះប្រទេសជាតិ! ដូច្នេះក្រុមទាំងមូលត្រូវលេងដោយគុណភាព និងឆន្ទៈខ្ពស់នៅក្នុងការប្រកួតបន្ទាប់នេះ!» ។

YANGON-MYANMAR- Prematch press conference during AFF Suzuki Cup 2016 Final Rounds group B at the Novotel Max Hotel, Yangon on November 19, 2016. Picture by Thananuwat Srirasant/Lagardere Sport.

គ្រូបង្វឹកជនជាតិកូរ៉េរូបនេះក៏បានទទួលស្គាល់ដែរថា លោកមានការខកចិត្តចំពោះការចាញ់ និងធ្លាក់ចេញពីវគ្គចែកពូលនេះ ប៉ុន្តែលោករំពឹងថា កូនក្រុមរបស់លោកនឹងអាចរៀនសូត្រពីបទពិសោធន៍ទាំងនេះដើម្បីពង្រឹងខ្លួនសម្រាប់ពេលអនាគតជាបន្តទៀត ។ ជាពិសេស លោកក៏បានលើកទឹកចិត្តឱ្យក្រុមកម្ពុជាព្យាយាមធ្វើឱ្យបានល្អនៅក្នុងជំនួបជាមួយក្រុមជម្រើសជាតិវៀតណាមនាល្ងាចនេះ ហើយជៀសវាងការកើតឡើងនូវកំហុសឆ្គងដដែលៗម្តងហើយម្តងទៀត ៕

15068274_1822483437989156_19829730402968286_o

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ