ប្រដាល់កម្ពុជា ៣ រូបប្រជែងគ្នាដណ្តើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់

ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា ៣រូបដែលកំពុងតែប្រជែងគ្នាដើម្បីដណ្ដើមកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់ទម្ងន់ ៦៥គីឡូក្រាមលើសង្វៀន CNC។

15049740_1210397172364580_992791602_n

 

ក្នុងនោះ មឿន សុខហ៊ុច មកពីក្លឹបពុទ្ធសេរីវង្ស ដែលគេបានបញ្ចប់ការប្រកួតវិលជុំក្នុងពូលហើយនោះ ៤ប្រកួតរបស់គេឈ្នះ  ៣ ប្រកួតចាញ់ ១ ប្រកួត ចំពោះឃុន សំខាន់ របស់ក្លិបកងពលតូចលេខ៧០ និង ផង់ សុភាព មកពីក្លិបតាឡីដំរីមានរិទ្ធវិញទើបតែប្រកួតបាន ៣ លើកប៉ុណ្ណោះដោយបានឈ្នះ ២ ប្រកួតចាញ់ ១ប្រកួតដូចគ្នា ។

15218586_1210397082364589_1463365853_n

 

កីឡាករ មឿន សុខហ៊ុច និង ឃុន សំខាន់ សុទ្ធតែបានចាញ់ពិន្ទុអ្នកប្រដាល់ថៃ Joamphop Sor Virakvan ដូចគ្នា រីឯ ផង់ សុភាព ក៏ចាញ់ពិន្ទុអ្នកប្រដាល់ថៃ Neng Trakan Kor Kamunwat ដែរ។ សម្រាប់ថ្ងៃទី២៦វិច្ឆិកានេះ កីឡាករ ឃុន សំខាន់ ត្រូវជួបជាមួយកីឡាករ Neng Trakan Kor Kamunwat ដែលជាជើងខ្លាំងមួយរូប ។ អ្នកប្រដាល់ថៃរូបនេះ ៣ប្រកួតរបស់គេឈ្នះ ២ ប្រកួត និង ចាញ់១ប្រកួតគឺចាញ់មឿន សុខហ៊ុច ។ ការប្រកួតនេះបើ សំខាន់ ឈ្នះគេនឹងមានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្តង ដូច្នេះ នេះជាការប្រកួតដ៏តឹងតែងមួយដែលមិនដឹងថារូបគេមានសមត្ថភាពដណ្ដើមជ័យជម្នះឬក៏យ៉ាងណានោះឡើយ ។

15207834_1210397179031246_1670151403_n

ចំពោះផង់ សុភាព វិញត្រូវប្រកួតជាមួយកីឡាករ Joamphop Sor Virakvan កីឡាករថៃរូបនេះធ្លាប់ប្រកួត ៣ លើកដោយឈ្នះទាំង ៣ ប្រកួតតែម្តង ហើយសម្រាប់ការប្រកួតចុងក្រោយនេះគេជឿថា Joamphop Sor Virakvanនៅតែមានឱកាសឈ្នះទៀតជាមិនខាន ៕

15228003_1210397142364583_83852803_n

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ