សហព័ន្ធតេក្វាន់ដូប្រារព្ធធ្វើការប្រកួត Best of The Best ប្រចាំឆ្នាំ២០១៦

ភ្នំពេញ៖ ព្រឹត្តិការណ៍ Best of The Best គឺជាការប្រកួតកីឡាតេក្វាន់ដូវ័យក្មេងដែលនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី២៥ នេះដោយត្រូវបញ្ចប់ទៅវិញនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ ។ កម្មវិធីនេះមានអ្នកចូលរួមវ័យក្មេងចំនួនជាង ២៥០រូបមកពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ដោយពួកគេទាំងនោះសុទ្ធតែបានឆ្លងកាត់កម្មវិធីប្រកួតដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូតសាធរណរដ្ឋកូរ៉េក្រោមគម្រោង Taekwondo Hope 2023 ។

15218264_1210624012341896_1205742302_n

តាមការគ្រោងទុក ឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដែលជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ និង ឯកឧត្តម OH HYUN-DEUK ប្រធានស្ថាប័នកីឡាតេក្វាន់ដូពិភពលោក KUKKIWON នឹងអញ្ជើញចូលរួមបិទការប្រកួតនេះផងដែរ ។

15226425_1210623989008565_111763403_n

គួរបញ្ជាក់ថា ការប្រកួតបានចាប់ផ្ដើមតាំងពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាមកម្ល៉េះ ដោយបែងចែកតាមប្រភេទអាយុ និងប្រភេទទម្ងន់ ហើយវិញ្ញាសាដែលដាក់ឲ្យប្រកួតមានវិញ្ញាសាប្រយុទ្ធ និង ការសម្តែងមេគុនផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ