AFF Suzuki Cup: លោកគ្រូ Lee ប្រាថ្នាចង់បានពិន្ទុក្នុងជំនួបជាមួយវៀតណាមនៅថ្ងៃស្អែក

យ៉ង់ហ្គោន៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលបានបាត់បង់ឱកាសក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន AFF Suzuki Cup 2016 ទៅហើយនោះ នឹងត្រូវប្រកួតបង្គ្រប់កិច្ចនាថ្ងៃស្អែកដោយត្រូវជួបជាមួយក្រុមជម្រើសជាតិវៀតណាម  ។ ជាមួយគ្នានេះដែរ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានថ្លែងថា កូនក្រុមរបស់លោកនឹងព្យាយាមធ្វើឱ្យបានល្អនៅក្នុងការប្រកួតនេះ ហើយរំពឹងថាពួកគេនឹងអាចទទួលបានពិន្ទុខ្លះមកវិញ បន្ទាប់ពីបានចាញ់ ២ ប្រកួតជាប់ៗគ្នានោះ ។

1476388213

ជាមួយគ្នានេះលោកក៏បានទទួលស្គាល់ដែរថា ក្នុងការប្រកួតជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ កន្លងទៅ កូនក្រុុមរបស់លោកបានបង្កឱ្យមានកំហុសនៅពេលដែលក្រុមគូប្រកួតបានព្យាយាមសម្រុកខ្លាំង ជាពិសេសពួកគេបានធ្វេសប្រហែសបន្ទាប់ពីរកបានគ្រាប់បាល់ដំបូង ជាហេតុធ្វើឱ្យឱកាសក្នុងការរកគ្រាប់បាល់ត្រូវបាត់បង់ទៅវិញ ហើយទម្រង់លេងក៏មានការខ្វះចន្លោះ ខុសពីការរៀបចំទុកតែម្តង ។ យ៉ាងណាក៏ដោយ លោករំពឹងថា កូនក្រុមរបស់លោកនឹងទទួលបានបទពិសោធន៍ពីព្រឹត្តិការណ៍នេះដើម្បីយកទៅអភិវឌ្ឍន៍ខ្លួនសម្រាប់ការប្រកួតនាពេលខាងមុខ ។

13320453_1748135532090614_384290315981714678_o

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតចុងក្រោយជាមួយក្រុមជម្រើសជាតិវៀតណាម នៅវេលាម៉ោង ៦.៣០ នាទីថ្ងៃទី២៦ ខែវិច្ឆិកា ស្អែកនេះ មុននឹងវិលត្រលប់មកកាន់មាតុប្រទេសវិញនៅថ្ងៃទី២៨ ខាងមុខនេះ ៕

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ