ក្លឹបបឹងកេតអង្គរ បើកវគ្គបង្ហាត់មូលដ្ឋានគ្រឹះ របៀបលេងនិងបច្ចេកទេសលេងបាល់ទាត់

ក្លឹបបាល់ទាត់បឹងកេតអង្គរ បានបើកការបណ្តុះបណ្តាលទៅកាន់សាធារណៈជនគ្រប់រូបដែលបានបំណងចង់ទទួលបានការហ្វឹកហាត់ពីរបៀបនៃការលេងបាល់។ តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន ដូចខាងក្រោម៖ “តើលោកអ្នកចង់ចេះលេងបាល់ទាត់តាមក្បួនខ្នាតត្រឹមត្រូវឬទេ? តើលោកអ្នកចង់ក្លាយខ្លួនជាកីឡាករបាល់ទាត់អាជីពនាពេលអនាគតដែរឬទេ? ឥឡូវនេះអ្នកអាចសម្រេចបំណងរបស់អ្នកបានតាមរយៈសាលាកីឡាបាល់ទាត់បឹងកេត! ក្លឹបបឹងកេតអង្គរបើកវគ្គបង្ហាត់មូលដ្ឋានគ្រឹះ របៀបលេងនិងបច្ចេកទេសលេងបាល់ទាត់សម័យទំនើបដល់សាធារណជនគ្រប់រូបដែលស្រលាញ់កីឡាបាល់ទាត់និងមានបំណងវិវឌ្ឍខ្លួនជាកីឡាករល្អនាពេលអនាគត បង្ហាត់បង្ហាញដោយគ្រូបង្វឹកដែលមានបទពិសោធន៍អាជីពជាច្រើនឆ្នាំនិងមានសញ្ញាបត្រត្រឹមត្រូវកម្រិតខ្ពស់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី”។

លោកអ្នកអាចចុះឈ្មោះបានចាប់ពីថ្ងៃទី១៣ ខែកញ្ញានេះតទៅ ហើយនៅទីស្នាក់ការកណ្ដាលរបស់ក្លឹបដែលមានទីតាំងនៅបុរីវីឡាទួលសង្កែ ឬទាក់ទងតាមទូរសព្ទលេខ ០១៥ ៥៥០ ៧៨៩ / ០៩៣ ៦២ ២៨ ២៨។

10636677_1035712513140509_1041476542123582717_o

11703583_1035712909807136_8378745545717925473_o

ប្រភព៖ បឹងកេតអង្គរ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ