Cristiano Ronaldo បំបែកកំណត់ត្រាទាត់ free-kicks បញ្ចូលទីបានច្រើនជាងគេនៅ La Liga

អេស្ប៉ាញ៖ កីឡាករ Cristiano Ronaldo កំពុងតែក្តោបក្តាប់តំណែងជាកីឡាករដែលបានទាត់បាល់ពិន័យ free-kicks បញ្ចូលទីបានច្រើនជាងគេនៅក្នុងក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ បន្ទាប់ពីបានទាត់បញ្ចូលទីក្រុម  Vicente Calderón បានសម្រេចកាលពីសប្តាហ៍មុន ហើយវាជាគ្រាប់បាល់ទី ២០ សម្រាប់រូបគេ ខណៈដែល  Messi រកបាន ១៧ គ្រាប់ និងតាមពីក្រោយដោយ Beñat ដែលកំពុងមាន ៩ គ្រាប់ក្នុងដៃ ។

cristiano-ronaldo-celebhealthy_com

សូមបញ្ជាក់ថា ជាមធ្យមខ្សែប្រយុទ្ធរូបនេះតែងតែរកបានគ្រាប់បាល់ free-kick យ៉ាងហោចណាស់ក៏ ១ គ្រាប់ដែរនៅរៀងរាល់ការប្រកួតក្នុងព្រឹត្តិការណ៍ La Liga គិតតាំងពីរូបគេបានចូលរួមជាមួយក្លឹប Real Madrid កាលពីឆ្នាំ២០០៩ មក ហើយកាលពីរដូវកាល២០១០ និង ២០១១ គឺឆ្នាំដ៏ជោគជ័យបំផុតមួួយសម្រាប់រូបគេ និងបានសាងប្រជាប្រិយភាពខ្លាំងៗឡើងនៅជុំវិញពិភពលោក ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ