ការពិត ៥ យ៉ាងពីបឹងកេតអង្គរ ក្នុងដំណាក់កាលត្រៀមវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Toyota Mekong Club Championship​ 2016​ ​

ភ្នំពេញ៖ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់  Toyota Mekong Club Championship 2016 កាន់តែជិតមកដល់ហើយដោយក្រុមជើងឯកលីគកំពូលកម្ពុជាបឹងកេតអង្គរ នឹងទទួលក្រុមខ្លាំងមួយក្នុងចំណោមក្រុម ៣គឺ Lanexang United (ឡាវ), SHB Da Nang (វៀតណាម) និង Yadanarbon (មីយ៉ាន់ម៉ា) ។ ក្នុងដំណាក់កាលត្រៀមខ្លួននេះ ក្រុមបឹងកេតអង្គរកំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្មភាពដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅក្នុងការប្រកួតនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្គោលក្រុមបាល់ទាត់បឹងកេតអង្គរបានឲ្យដឹងថា ក្រុមរបស់លោកពេលនេះមានលក្ខណៈសម្បត្តិល្អប្រសើរច្រើនបើធៀបនឹងឆ្នាំ២០១៥ ព្រោះលោកមានពេលវេលាគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួន ហើយជាយុទ្ធសាស្ត្រសំខាន់ៗទាំង ៥ រួមមាន៖

prak-sovannara
ទី១៖ ការរៀបចំកីឡាករ៖ ក្រុមបឹងកេតអង្គរបានបញ្ចេញសមាជិកមួយចំនួន ប៉ុន្តែក៏បាននាំចូលសមាជិកថ្មីមួយចំនួនមកវិញដែរ ។ លោក ប្រាក់ សុវណ្ណារ៉ា រៀបរាប់ថា នៅតំបន់ប្រយុទ្ធមានកីឡាករកម្ពុជាសំខាន់គឺ ចាន់ វឌ្ឍនាកា ដែលជាកម្លាំងស្នូល។ ចំណែកខ្សែបម្រើប្រយុទ្ធបរទេសនៅតែកីឡាករនីហ្សេរីយ៉ា Gbenga Samuel Ajayi និង Esoh Paul Omogba ព្រមទាំង ឃួន ឡាបូរ៉ាវី។ តួអង្គសំខាន់ថ្មីម្នាក់ទៀតគឺបឹងកេតទើបនាំចូលកីឡាករបរទេសថ្មី Julius Oiboh ដែលមកពីលីគបាល់ទាត់កំពូលថៃ។ តំបន់ការពារវិញបឹងកេតអង្គរនៅតែប្រើកីឡាករក្នុងស្រុកដូចកាលពីឆ្នាំ២០១៥។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា ឆ្នាំនេះខ្សែការពាររបស់បឹងកេតមានកីឡាករ សុខ សុវណ្ណ, រស់ សំអឿន, ទូច បញ្ចរ៉ុង និង ស៊ុន សុវណ្ណរិទ្ធី ដែលទើបនាំចូលមកពីក្លឹបណាហ្គាវើល។ ទោះជាយ៉ាងណា ប្រសិនបើមានបញ្ហាណាមួយជាចាំបាច់នៅតំបន់ការពារ លោកនឹងដាក់កីឡាករជប៉ុន Hikaru Mizuno ដែលទើបនាំយកមកពីក្លឹបព្រះខ័នរាជស្វាយរៀងដើម្បីលេងនៅតំបន់ការពារ។

2-1

ទី២៖ ការប្រកួតមិត្តភាពកម្តៅសាច់ដុំ៖ ការប្រកួតមិត្តភាពកម្តៅសាច់ដុំក្នុងស្រុកកន្លងមក បឹងកេងអង្គរធ្វើមិនសូវបានល្អឡើយដោយប្រកួតលើកទី១ចាញ់ភ្នំពេញក្រោន ១-០ កាលពីថ្ងៃទី២៩ ខែតុលា និងប្រកួតលើកទី២ ចាញ់ក្រសួងការពារជាតិ ២-០ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។ អតីតគ្រូបង្វឹកណាហ្គាវើលបានពន្យល់ថា លទ្ធផលនៃការប្រកួតមិត្តភាពមិនល្អនេះដោយសារតែក្រុមផ្តោតលើកម្លាំងជាចម្បង ព្រោះកីឡាករមួយចំនួនលេងមិនបានពេញល្អសម្រាប់៩០នាទីទេ។ «យើងអត់សន្និដ្ឋានថា អ្វីដែលយើងចាញ់ ឬស្មើគឺជាចំណុចមិនល្អឬយ៉ាងណានោះទេ ព្រោះយើងមិនផ្តោតលើលទ្ធផលទេ តែយើងផ្តោតលើកម្លាំងជាង»។ លោក ប្រាក់ សុវណ្ណារ៉ា បាននិយាយ និងបន្តថា មុនចេញទៅប្រកួតពាន Binh Duong Television Cup ពីថ្ងៃទី២ដល់១២ ខែធ្នូនៅប្រទេសវៀតណាម លោកនឹងរៀបចំការប្រកួតមិត្តភាពក្នុងស្រុក ២ប្រកួតទៀត។ បន្ទាប់ពីវិលត្រឡប់មកពីប្រទេសវៀតណាម បឹងកេតអង្គរនឹងមានការប្រកួតមិត្តភាព ២ទៀតក្នុងនោះអាចជាការប្រកួតមិត្តភាពអន្តរជាតិដែលបឹងកេតចេញទៅក្រៅប្រទេស ឬក្រុមមកពីក្រៅប្រទេសមកប្រកួតនៅទឹកដីកម្ពុជាមុនពេលថ្ងៃទី៣១ ខែធ្នូមកដល់។

15224576_932461276885826_1643977007_o

ទី៣៖ បញ្ហាប្រឈមចំពោះមុខ សម្រាប់ការត្រៀមខ្លួននៅពេលនេះគឺសមាជិករបស់បឹងកេតអង្គរមួយចំនួន (ចាន់ វឌ្ឍនាកា, សុខ សុវណ្ណ, ឃួន ឡាបូរ៉ាវី និង ស៊ូ យ៉ាទី) ជាប់ភារកិច្ចជាមួយជម្រើសជាតិក្នុងពានអន្តរជាតិមួយនៅមីយ៉ាន់ម៉ា ដូច្នេះសមាជិកក្រុមទាំងអស់អត់បានហ្វឹកហាត់ជុំគ្នាទេ។

ea91089da8cd3b95ef5bb5f28e63a0be

ទី៤៖ ក្រុម Lanexang United ឡើងជួបបឹងកេតអង្គរគឺជារឿងល្អ! លោកបានបានបន្ថែមថា៖ «ក្នុងចំណោមទាំង៣ក្រុម ខ្ញុំចង់ឲ្យ Lanexang United ឡើងមកជួបបឹងកេត ព្រោះខ្ញុំគិតថា ក្រុមមកពីមីយ៉ាន់ម៉ា និងវៀតណាមខ្លាំង ដោយសារលីគរបស់គេខ្លាំង»។

3fc20a28d53db93538c455d48ac25e18

ទី៥៖ បឹងកេតអង្គរមានប្រៀបលើក្រុមភ្ញៀវ លោក ប្រាក់ សុវណ្ណារ៉ាសង្ឃឹមថា ក្រុមបឹងកេតអង្គរនឹងធ្វើបានល្អសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Toyota Mekong Club Championship 2016។ កីឡាករដែលត្រៀមខ្លួនឆ្នាំនេះល្អប្រសើរជាងឆ្នាំមុន ហើយការប្រកួតធ្វើឡើងនៅទឹកដីរបស់កម្ពុជាដូច្នេះបឹងកេតអង្គរមានប្រៀបជាងក្រុមភ្ញៀវ។ «ពីមុនយើងហាត់នៅតារាងតូច តែឆ្នាំនេះ យើងហាត់នៅតារាងធំ ហើយភាគច្រើនយើងហាត់លើទីលានសិប្បនិម្មិត។ ការប្រកួតនឹងធ្វើឡើងលើទីលានសិប្បនិម្មិត ដូច្នេះយើងនឹងមានប្រៀបបូករួមទាំងយើងមានអ្នកគាំទ្រ»។

14207831_1789301194640714_9182275006601586717_o

សូមបញ្ជាក់ថា វគ្គជម្រុះពានរង្វាន់ Toyota Mekong Club Championship 2016  បានឆ្លងកាត់ ១ប្រកួតហើយគឺ Lanexang United ទទួលបាន៣ពិន្ទុ បន្ទាប់ពីឈ្នះ SHB Da Nang ដោយលទ្ធផល ២-១។ ការប្រកួតបន្ទាប់គឺ ក្រុមជើងឯកមីយ៉ាន់ម៉ា  Yadanarbon ត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមរបស់វៀតណាម  SHB Da Nang នៅថ្ងៃទី២៣ ខែធ្នូ។ ការប្រកួតវគ្គសន្សំពិន្ទុចុងក្រោយគឺ Lanexang United ត្រូវធ្វើដំណើរទៅពាក់មុខយក្សដាក់ក្រុម Yadanarbon នៅលើទឹកដីមីយ៉ាន់ម៉ានាថ្ងៃទី២៧ ខែធ្នូ។ ក្រុមដែលទទួលបានពិន្ទុខ្ពស់ជាងគេនឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលត្រូវជួបក្រុមជើងឯកលីគកម្ពុជាបឹងកេតអង្គរនាថ្ងៃទី៣១ ខែធ្នូ នៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។ ក្រុមដែលឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវជួបក្រុមរបស់ថៃ Buriram United  ដែលជើងទី១ថ្ងៃទី៤ ខែមករា នៅទឹកដីរបស់ក្រុមឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (TBC) និងជើងទី២ថ្ងៃទី៨ ខែមករា នៅបាងកក ប្រទេសថៃដើម្បីស្វែងរកម្ចាស់ជើងឯក Toyota Mekong Club Championship ២០១៦៕

អត្ថបទ ៖ toyotamekongfootball

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ