កម្ពុជាធ្លាក់ចុះ ១ លេខនៅតារាង FIFA world ranking ប្រចាំខែវិច្ឆិកានេះ ខណៈថៃ និង វៀតណាមពិន្ទុស្មើគ្នា

ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយជាផ្លូវការរបស់សហព័ន្ធបាល់ទាត់ពិភពលោកបានឱ្យដឹងថា នៅក្នុងខែវិច្ឆិកានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលចំណាត់ថ្នាក់អន់ជាងកាលពីខែតុលាចំនួន ១ លេខពោលគឺធ្លាក់ពីលេខ១៦៧ មកលេខ១៦៨ វិញ។

14915203_1819164191654414_8026470138237013242_n

ជាមួយគ្នានេះដែរ បើតាមទិន្នន័យបានបង្ហាញឱ្យឃើញថា ចំពោះក្រុមនៃប្រទេសដែលស្ថិតនៅជាប់ភូមិផងរបងជាមួយកម្ពុជាទទួលបានលទ្ធផលល្អប្រសើរជាងមុន ជាក់ស្តែងក្រុមជម្រើសជាតិវៀតណាមល្អជាងខែមុន ៧ លេខ (ពី ១៣៦ មក ១២៩) ស្របពេលឡាវល្អជាងមុន ៨ លេខ (ពី ១៧៥ មក ១៦៧)  ខណៈក្រុមជម្រើសជាតិថៃឡើងរហូតដល់ ១៧ លេខឯណោះ ( ពី១៤៦ ទៅ ១២៩ )។

asean-ranking-table-for-november

តាមរយៈលទ្ធផលនេះ បានបង្ហាញឱ្យឃើញថា ក្រុមគោព្រៃកម្ពុជាក៏កំពុងតែមានចំណាត់ថ្នាក់ល្អជាងក្រុមមួយចំនួននៅតំបន់អាស៊ានដូចជា ប្រ៊ុយណេ (១៩០), ទីម័រខាងកើត (១៩១), ឥណ្ឌូនេសុី(១៧៩) ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ