ជើងខ្លាំងកម្ពុជា ស៊ឹម ប៊ុនស្រុន នឹងប៉ះកីឡាករចិន នៅទឹកដីហ្វីលីពីន ក្នុងព្រឹត្តិការណ៍ ONE FC

ភ្នំពេញ៖ កីឡាករស៊ឹម ប៊ុនស្រុន អ្នកជំនាញកីឡាយុទ្ធគុនចម្រុះវាយដាក់ទ្រុង ឬហៅថា MMA នោះ នឹងចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ ONE FC Championship AGE OF DOMINTION នៅប្រទេសហ្វីលីពីន នាថ្ងៃទី២ ខែធ្នូ ចុងឆ្នាំនេះ។ កីឡាករកម្ពុជារូបនេះកំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំងជាមួយនឹងជំនឿចិត្ត ៨០ភាគរយ ក្នុងការផ្ដួលគូប្រកួត Liu មកពីប្រទេសចិន ដែលគេស្គាល់ថាជាអ្នកជំនាញផ្ដួលគូប្រកួតត្រឹមទឹកទី១ ដោយស្នៀតកណ្ដាប់ដៃនោះ ហើយកីឡាករចិនរូបនេះត្រូវបានស្ថាប័ន ONE FC  ។
15194461_572310192939176_9108353072752812801_o

ស៊ឹម ប៊ុនស្រុន ដែលបានចាប់ផ្ដើមប្រឡូកក្នុងវិស័យកីឡាតាំងពីឆ្នាំ២០១៣ ហើយធ្លាប់បានប្រកួតឈ្នះបានខ្សែក្រវាត់ ONE FC មួយគ្រឿងនៅកម្ពុជាកាលពីឆ្នាំ២០១៥នោះ បាននិយាយថា៖ «សម្រាប់ខ្ញុំកីឡាករចិន គឺមានសមត្ថភាពមិនលើសខ្ញុំប៉ុន្មាននោះទេ ហើយការប្រកួតរបស់គេ ២លើកកន្លងមក សុទ្ធតែផ្ដួលគូប្រកួតឱ្យសន្លប់ក្នុងទឹកទី១ទាំងអស់ ដោយស្នៀតដៃ គឺទម្ងន់ដៃរបស់កីឡាករចិនខ្លាំង ។ តែសម្រាប់ខ្ញុំវិញ ខ្ញុំមានជំនាញក្លេដែលអាចទប់ទល់ជាមួយនឹងគូប្រកួតបាន។»

15192580_10154791517659726_8225812901411075669_n

កីឡាករកម្ពុជារូបនេះបន្តថា៖ «បើតាមសមត្ថភាព ខ្ញុំមិនអាចថាខ្ញុំមានសមត្ថភាពខ្ពស់ជាង ឬក៏ទាបជាងគេនោះដែរ ព្រោះការហ្វឹកហាត់កន្លងមក ខ្ញុំបានហាត់កីឡាយូដូ ប្រដាល់សេរី និង  MMA ចឹងអាចនិយាយបានថាការហ្វឹកហាត់របស់ខ្ញុំមានលក្ខណៈចាប់ឆាយ តែចេះច្រើនក្បាច់ ច្រើនស្នៀត ហើយសម្រាប់ការប្រកួតនាខែក្រោយនេះ ខ្ញុំមានជំនឿចិត្ត៨០ភាគរយ ប៉ុន្តែខ្ញុំមិនទាន់ហ៊ានសន្យាថា ខ្ញុំនឹងឈ្នះនោះដែរ ព្រោះត្រូវចាំមើលការប្រកួតជាក់ស្ដែងសិនបានដឹងច្បាស់។»

14670792_557233897780139_5298957342825790078_n

យ៉ាងណាក៏ដោយ  កាលពីប៉ុន្មានថ្ងៃមុន ស៊ឹម ប៊ុនស្រុន បានបង្ហោះក្នុងបណ្ដាញសង្គម Facebook ថា៖ «មិនថាអ្នកឯងជាកីឡាករប្រទេសខ្លាំងនោះទេសំខាន់គឺខ្ញុំមិនខ្លាចអ្នកសោះសូម្បីតែបន្តីចខ្ញុំនឹងព្យាយាមយកឈ្នះអ្នកឯងឱ្យបានដើម្បីកិត្តិយសជាតិដើម្បីកីឡាជាតិ!» ៕

15027405_568795509957311_3314592722711851733_n

អត្ថបទ៖  រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ