Neymar មិនបាច់ដេកគុក ទោះបីតុលាការកាត់ក្តីឱ្យជាប់ទោស ២ ឆ្នាំរឿងពុករលួយពេលផ្ទេរមក Bacelona ក៏ដោយ

អេស្ប៉ាញ៖ បន្ទាប់ពីមានការចុះផ្សាយព្រោងព្រាតនៅលើបណ្តាញសារព័ត៌មាននានាជុំវិញពិភពលោកអំពីការកាត់ក្តីរបស់តុលាការនៃប្រទេសអេស្ប៉ាញដែលបានសម្រេចឱ្យកីឡាករ Neymar ជាប់ទោស ២ ឆ្នាំរួចមក មានប្រិយមិត្តមួួយចំនួនបានយល់ថាវាសនារបស់តារាបាល់ទាត់រូបនេះនឹងត្រូវបញ្ចប់ហើយ ពោលគឺរូបគេច្បាស់ជាត្រូវប៉ូលីសចាប់ញាត់គុកជាមិនខាន។

gettyimages-615577386

យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះនឹងមិនបានស្គាល់រសជាតិដេកក្នុងគុកនោះឡើយ  ព្រោះថាបើអនុលោមតាមក្រមព្រហ្មទណ្ឌនៃប្រទេសអេស្ប៉ាញ ទំហំទោសរបស់ Neymar នឹងប្តូរពីការជាប់ពន្ធនាគារទៅជាការព្យួរទោសវិញ។  សូមបញ្ជាក់ថា ក្រមព្រហ្មទណ្ឌ (Penal Code) នៃប្រទេសមហាអំណាចសេដ្ឋកិច្ចអឺរ៉ុបមួយនេះបានចែងថា ការផ្តន្ទាទោសជាប់ពន្ធនាគារនឹងត្រូវបានលើកលែងក្នុងករណីសាលក្រមកំណត់ឱ្យជនជាប់ចោទជាប់ទោសពន្ធនាគារមិនលើសពី ២ ឆ្នាំ ព្រមទាំងសំអាងលើប្រវត្តិនៃការមិនធ្លាប់ប្រព្រឹត្តបទល្មើសរបស់ជនជាប់ចោទផងដែរ។

BARCELONA, SPAIN - OCTOBER 05: Neymar of FC Barcelona reacts during the La Liga match between FC Barcelona and Real Valladolid CF at Camp Nou on October 5, 2013 in Barcelona, Spain. (Photo by David Ramos/Getty Images)

ដូច្នេះ កីឡាករសញ្ជាតិប្រេសុីលរូបនេះនឹងមិនបាច់ចំណាយពេលដេកក្នុងគុកដូចការយល់ឃើញរបស់មហាជនជាច្រើននោះទេ ប៉ុន្តែរឿងអាស្រូវនេះអាចនឹងបណ្តាលឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់គេក្នុងពិភពបាល់ទាត់ជាក់ជាមិនខាន។

gettyimages-4771669581

គួររំលឹកថា ព្រះរាជអាជ្ញានៃប្រទេសអេស្ប៉ាញបានចោទប្រកាន់ខ្សែប្រយុទ្ធ Neymar ពីបទពុករលួយពាក់ព័ន្ធនឹងរឿងប្រាក់ផ្ទេរពីក្លឹប Santos មកក្លឹប Barcelona កាលពីឆ្នាំ២០១៣ កន្លងទៅ ។ ជាមួយគ្នានេះដែរ ចៅក្រុម  Jose Peral ក៏បានកាត់ក្តីឱ្យលោក Sandro Rosell អតីតប្រធានក្លឹប Barcelona ជាប់ទោស ៥ឆ្នាំផងដែរ ទាក់ទងនឹងបញ្ហានេះ ហើយថែមទាំងពិន័យជាប្រាក់រហូតដល់ទៅ ៨,៤លានអឺរ៉ូទៀតផង។ រឿងរ៉ាវនេះ បានកើតឡើងក្រោយពីព្រះរាជអាជ្ញាបានរកឃើញថា សាមីខ្លួន និងបុគ្គលមួយចំនួនបានប្រព្រឹត្តល្មើសលើតួលេខនៃការផ្ទេរខ្លួនរបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះដើម្បីគេចពីការបង់ពន្ធដែលផ្ទុយពីការកំណត់របស់ច្បាប់អេស្ប៉ាញនោះ ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ