Sponsor Futsal Cup 2016 មណ្ឌលខេត្តព្រះសីហនុនឹងចាប់ផ្ដើមចុងសប្ដាហ៍នេះ

ភ្នំពេញ៖ ព្រឹត្តិការណ៍ Sponsor Futsal Cup 2016 សម្រាប់មណ្ឌលខេត្តព្រះសីហនុ នឹងចាប់ផ្ដើមប្រកួតហើយនៅថ្ងៃទី២៦ និងទី២៧ ខែវិច្ឆិកា នេះ ដែលនេះជាមណ្ឌលចុងក្រោយក្នុងការប្រកួតជម្រុះដើម្បីរក ២ក្រុមខ្លាំងសម្រាប់ឡើងមកលេងវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញដែលមានចំនួនសរុប ១០ក្រុម ។ សម្រាប់មណ្ឌលខេត្តព្រះសីហនុនេះការប្រកួតនឹងត្រូវធ្វើនៅទីលាន Jack (ផ្លូវអូរ២) ។

15156934_1799821410289380_2404747343848285866_o

សូមបញ្ជាក់ថា មណ្ឌលចំនួន៤ ហើយដែលបានធ្វើការប្រកួតជម្រុះរួចរាល់នោះគឺមណ្ឌលខេត្តកណ្ដាលដែលមាន ២ក្រុមកក់កៅអីទុកគឺ Victory FC និងក្រុម Daun Penh FC រីឯមណ្ឌលភ្នំពេញដែលកក់កៅអីទុកនោះគឺក្រុម Ov Mal True Brandsនិង Rolling FC ។ ចំពោះមណ្ឌលសៀមរាបក្រុមដែលមានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រគឺក្រុមសៀមរាប FC និង ក្រុម Angkor Legends ចំពោះមណ្ឌលខេត្តបាត់ដំបងដែលទើបតែបញ្ចប់ការប្រកួតដែរនោះមានក្រុម Fox Zone FC និង ក្រុម FC Crown ៕

15218403_1208912749179689_1319023207_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ